រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានប្រកាសនាថ្ងៃពុធនេះថាលោកខាងលិចកំពុងលេងជាមួយភ្លើងដោយក្រុមលោកខាងលិចបានបន្តអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារកាន់តែជ្រៅៗទៅចូលក្នុងប្រទេសរុស្ស៊ីជាមួយនឹងមីស៊ីលដែលផលិតដោយលោកខាងលិច។ រុស្ស៊ីព្រមានថាសង្រ្គោមលោកលើទី៣អាចនិងផ្ទុះប្រសិនបើលោកខាងលិចនៅតែបន្តប្រើសង្រ្គាមកូនកាន់យកអ៊ុយធ្វើជាខែលរបស់ខ្លួន។
បើតាមរដ្ឋមន្រ្តីនៃក្រសួងការបរទេសរុស្ស៊ី លោក Lavrov បានអះអាងថាការលេងភ្លើងរបស់លោកខាងលិចជាមួយរុស្ស៊ីកំពុងតែរុញច្រានស្ថានការណ៍ឲ្យស្ថិតក្នុងជ្រោះនៃសង្រ្គាមលោកលើកទី៣ ហើយប្រសិនបើអ៊ឺរ៉ុបនៅតែបន្តលេងជាមួយភ្លើងបែបនេះទៀតប្រសិនបើភ្លើងឆេះខ្លាំងនោះអ៊ឺរ៉ុបនិងប្រឈមជាមួយគ្រោះថ្នាក់ខ្លាំងមិនធ្លាប់កើតមានពីមុនមក។
សម្រាប់លោក Lavrov គោលលទ្ធិនៃការប្រើប្រាស់នុយក្លេអ៊ែររុស្ស៊ីក្នុងឆ្នាំ ២០២០ បានកំណត់ថាប្រធានាធិបតីរុស្ស៊ីបានសិទ្ធក្នុងការប្រើប្រាស់និងបញ្ជាអាវុធនុយក្លេអ៊ែរប្រសិនបើដែនដីអធិបតេយ្យភាពរុស្ស៊ីរងការគំរាមគំហែងណាមួយពីបណ្តាលប្រទេសដ៏ទៃ។ លោកក៏បានព្រមានទៀតថាសង្រ្គាមនុយក្លេអ៊ែរនិងធ្វើឲ្យពិភពលោកផ្លាស់ប្តូរជាថ្មីមិនធ្លាប់មានចាប់តាំងពីសង្រ្គាមលោកលើកទី២។
គួរបញ្ជាក់ថាកាលពីថ្ងៃទី ៦ សីហាអ៊ុយក្រែនបានវាយចូលដល់ដែនដីរុស្ស៊ីក្នុងតំបន់ Kursk ដែលជាការលុកលុយដ៏ធំបំផុតចូលព្រំដែនរុស្ស៊ីចាប់តាំងពីសង្រ្គាមបានផ្ទុះកាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២ មកនេះជាជោគជ័យធំរបស់អ៊ុយក្រែន ក៏ដូចជាការធ្វេសប្រហែសរបស់ទាហានរុស្ស៊ីដែលកំពុងតែឈរជើងនៅតាមព្រំដែននៃតំបន់ Kursk៕