Cctimesw1140xh150cm copy

ស្លាប់៦០នាក់ក្រោយផ្ទុះអាវុធជាមួយសកម្មប្រយុទ្ធនៅប៉ាគីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉ាគីស្ថាន៖ មនុស្សជាង ៦០នាក់បានស្លាប់នៅក្នុងខេត្តបាឡូជីស្ថានរបស់ប្រទេសប៉ាគីស្ថានក្រោយពីពួកសកម្មប្រយុទ្ធបំបែកខ្លួនបានវាយប្រហារស្ថានីយប៉ូលីស ផ្លូវរថភ្លើង និងផ្លូវហាយវេ ហើយកងកម្លាំងសន្តិសុខប៉ាគីស្ថានបានបើកប្រតិបត្តិការសងសឹកទៅលើក្រុមបំបែកខ្លួនភ្លាមៗ។ ហេតុការណ៍វាយប្រហារបានផ្តាច់ជីវិតមនុស្ស ៦០នាក់ និងខូចខាតឡានជាច្រើនគ្រឿង មន្រ្តីជំនាញប៉ាគីស្ថានកំពុងតែបន្តបើកការស៊ើបអង្កេតស្វែងរកអ្នកដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះ។

រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថានលោក Mohsin Naqvi បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាការវាយប្រហារទាំងនេះគឺជាផែនការមួយរបស់ពួកសកម្មយុទ្ធដើម្បីបង្កើតភាពអនាធិបតេយ្យនៅក្នុងប្រទេសប៉ាគីស្ថាន។ ក្នុងការផ្ទុះអាវុធជាមួយក្រុមផ្តាច់ខ្លួននោះកងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ១២ នាក់នៅក្នុងប្រតិបត្តិការបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ។

យោធាប៉ាគីស្ថានបានឲ្យដឹងថា ទាហាន និងប៉ូលីស ១៤ នាក់ និងក្រុមសកម្មប្រយុទ្ធ ២១ នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា ដោយបានកម្តេចរថយន្តក្រុង និងរថយន្តដឹកទំនិញនៅលើផ្លូវហាយវេមួយ។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើតួលេខនោះរាប់បញ្ចូលទាំងជនសកម្មប្រយុទ្ធទាំង ១២នាក់ ដែលក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បានស្លាប់ឬយ៉ាងណានោះទេ។

ប្រភពមន្រ្តីដដែលបានបន្ថែមទៀតថាយ៉ាងហោចណាស់មនុស្ស ២៣ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើផ្លូវហាយវេ ដែលក្នុងនោះក្រុមផ្តាច់ខ្លួនបានត្រួតពិនិត្យអត្តសញ្ញាណអ្នកដំណើរមុនពេលបាញ់សម្លាប់ពួកគេជាច្រើននាក់ និងដុតរថយន្ត។ ចរាចរណ៍ផ្លូវដែកជាមួយ Quetta ត្រូវបានផ្អាកបន្ទាប់ពីការបំផ្ទុះនៅលើស្ពានផ្លូវដែកដែលតភ្ជាប់ពីរដ្ឋធានីខេត្តទៅប្រទេសប៉ាគីស្ថាន។ មន្ត្រីផ្លូវដែកលោក Muhammad Kashif បាននិយាយថា ក្រុមសកម្មប្រយុទ្ធក៏បានវាយប្រហារផ្លូវរថភ្លើងមួយខ្សែទៅកាន់ប្រទេសជិតខាងអ៊ីរ៉ង់ផងដែរ។

ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ Baloch Liberation Army (BLA) បានប្រកាសទទួលខុសត្រូវចំពោះប្រតិបត្តិការដែលពួកគេហៅថា "Haruf" ឬ "ព្យុះខ្យល់ងងឹត" ។ ក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកកាសែត ពួកគេបានអះអាងថាមានការវាយប្រហារបន្ថែមទៀត ។ក្រុមនេះបាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបួននាក់ រួមទាំងស្រ្តីម្នាក់មកពីកំពង់ផែ Gwadar ភាគខាងត្បូង បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើមូលដ្ឋានទ័ពប៉ារ៉ាដ៏សំខាន់មួយរបស់ប៉ាគីស្ថាន។

BLA គឺជាក្រុមបះបោរជនជាតិភាគតិចដ៏ធំបំផុតមួយចំនួនដែលកំពុងប្រយុទ្ធជាមួយរដ្ឋាភិបាលកណ្តាលប៉ាគីស្ថាន។ ថ្ងៃច័ន្ទម្សិលមិញនេះគឺជាខួបនៃការស្លាប់របស់មេដឹកនាំរបស់ក្រុមផ្តាច់ខ្លួនគឺលោក Baloch Akbar Bugti ដែលត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខប៉ាគីស្ថានក្នុងឆ្នាំ ២០០៦ ។ការវាយប្រហាររបស់ក្រុមសកម្មយុទ្ធ BLA នេះក៏ដើម្បីជាការសងសឹងឲ្យមេដឹកនាំរបស់ខ្លួនដែលត្រូវបានកងទាហានប៉ាគីស្ថានបានសម្លាប់ផងដែរ៕ 

ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ Baloch Liberation Army (BLA)


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង