Cctimesw1140xh150cm copy

អាល្លឺម៉ង់ផ្តល់«វ៉ាក់សាំង-អ៊ុតស្វា»១០ម៉ឺនដូសដល់អាហ្វ្រិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាល្លឺម៉ង់៖ ប្រទសអាល្លឺម៉ង់បានប្រកាសថាខ្លួននឹងបរិច្ចាគស្ទើរតែទាំងអស់នៃទុនបម្រុងវ៉ាក់សាំង mpox របស់ខ្លួនទៅឱ្យ DRC(សាធារណរដ្ឋកុងហ្គោ) និងប្រទេសអាហ្រ្វិកដទៃទៀតដែលកំពុងតែប្រឈមជាមួយនិងការផ្ទុះនៃជំងឺអ៊ុតស្វាកាន់តែខ្លាំងឡើងមិនធ្លាប់មាន ដែលនៅទីនោះភាគច្រើនកុមារកំពុងតែរងហានិភ័យនៃការរីករាលដាលឆ្លងនៃមេរោគអ៊ុតស្វា។

ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទបានប្រកាសថាខ្លួននឹងបរិច្ចាគវ៉ាក់សាំង mpox ចំនួន ១០ម៉ឺន ដូស ដល់សាធារណរដ្ឋកុងហ្គោ (DRC) និងប្រទេសអាហ្រ្វិកដើម្បីទប់ស្កាត់ការឆ្លងបន្តនៃជំងឺអ៊ុតស្វា និងការពារអាយុជីវិតពលរដ្ឋក្នុងទ្វីបអាហ្វ្រិក។

អាល្លឺម៉ង់ក៏នឹងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ដោយផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាការគាំទ្រដៃគូនៅក្នុងទ្វីបអាហ្រ្វិកតាមរយៈសម្ព័ន្ធ Gavi Vaccine Alliance (ដែលជាសម្ព័ន្ធបង្កើតឡើងដើម្បីជួយផ្គត់ផ្គង់ថ្នាំសង្កូវដល់ប្រទេសក្រីក្រ ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Steffen Hebestreit បាននិយាយថាគោលបំណងរបស់ទីក្រុងប៊ែកឡាំងគឺ "ដើម្បីគាំទ្រដល់សាមគ្គីភាពកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីទប់ស្កាត់ mpox នៅលើទ្វីបអាហ្រ្វិក។

ក្រៅពីអាល្លឺម៉ង់ក៏មានប្រទេសបារាំងកាលពីសប្តាហ៍មុនបានប្រកាសថាខ្លួននឹងបរិច្ចាគ ១០ម៉ឺន ដូស ហើយសហរដ្ឋអាម៉េរិកក៏នឹងបរិច្ចាគ ៥ម៉ឺនដូសនៃវ៉ាក់សាំងការពារអ៊ុតស្វានេះផងដែរ។ Mpox ដែលពីមុនគេស្គាល់ថាជាជំងឺអ៊ុតស្វា បានកើតមានអស់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមេរោគថ្មី និងសាហាវជាងនេះបានបម្លែងខ្លួនជាមេរោគថ្មី Clade 1b។ មេរោគ Clade 1b បានសម្លាប់មនុស្សជាង ៥៧០ នាក់នៅឆ្នាំនេះ។

ជំងឺនេះបានរីករាលដាលពាសពេញ កុងហ្គោ, ប៊ូរុនឌី, កេនយ៉ា, រវ៉ាន់ដានិង អូហ្គង់ដា។ មេរោគ mpox អាចឆ្លងពីសត្វទៅមនុស្ស និងរវាងមនុស្សទៅមនុស្សតាមរយៈការប៉ះពាល់ដោយផ្ទាល់នៃអ្នកជំងឺ។ Mpox មានរោគសញ្ញាដូចជំងឺផ្តាសាយ និងដំបៅដែលពោរពេញដោយខ្ទុះ។ ជាធម្មតាវាស្រាល ប៉ុន្តែអាចសម្លាប់កុមារ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានប្រព័ន្ធការពារខ្សោយ ដូចជាអ្នកផ្ទុកមេរោគអេដស៍ សុទ្ធតែមានហានិភ័យខ្ពស់នៃការស្លាប់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង