Cctimesw1140xh150cm copy

នគរបាលចរាចរណ៍ប្រចាំ«ស្តុបបុរីអង្គរ»ត្រូវបាននាំខ្លួនមកបំភ្លឺ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ប្រធានគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក០១នាក់ នៅគោលដៅស្តុបបុរីអង្គរ ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមកសួរនាំបំភ្លឺ ពាក់ព័ន្ធករណីផាកពិន័យអ្នកបើកម៉ូតូកង់៣ដែលបើកបរមិនខុសច្បាប់។ជាមួយគ្នានោះ ស្នងការបានស្នើសុំម្ចាស់កង់៣ចូលខ្លួនមកបំភ្លឺផងដែរ។

ស្នងការនគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិង ជាស្នងការនគរបាលរាជធានីភ្នំពេញ គឺនៅល្ងាចថ្ងៃទី២៤ ខែសីហា ប្រធានគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ០១នាក់ នៅគោលដៅស្តុបបុរីអង្គរ ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមកសួរនាំបំភ្លឺ ដើម្បីរងចាំការស្រាវជ្រាវបន្ថែមទៀត និង សូមឲ្យអ្នកបើកបរម៉ូតូកង់០៣(ផាស់អាប់)ចូលមកសហការបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ ក្រោយពីមានការផ្សព្វផ្សាយឃ្លីបវីដេអូតាមបណ្តាញសង្គមពីការចោទប្រកាន់របស់បុរស០១នាក់ជាអ្នកបើកបរម៉ូតូកង់០៣ (ផាស់អាប់)ចំពោះមន្រ្តីនគរបាលចរាចរណ៍នៅគោលដៅស្តុបបុរីអង្គរ កាលពីថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៤ ថាបានចាប់ឃាត់ម៉ូតូកង់០៣គាត់បម្រុងផាកពិន័យដោយមិនបានល្មើសច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលនោះគាត់បានតវ៉ាបង្ហាញកាមេរ៉ាទើបមន្រ្តីនគរបាលចរាចរណ៍មិនផាកពិន័យនិងបានអនុញ្ញាតឲ្យគាត់បន្តដំណើរ។

ជាមួយគ្នានោះវក្រុមការងារព័ត៌មានប្រតិកម្មរហ័សសូមណែនាំដល់ប្រជាពលរដ្ឋធ្វើដំណើរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមុននឹងផុសព័ត៌មានតាមបណ្តាញសង្គម ក្នុងករណីមន្រ្តីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅណាមួយដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមានកំហុសឆ្គងវចំពោះប្រជាពលរដ្ឋដោយប្រការណាមួយ ហើយប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត សូមមកដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោះស្រាយជូនប្រជាពលរដ្ឋ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង