ថៃ៖ ក្រសួងអប់រំរបស់ប្រទេសថៃ គ្រោងនឹងដាក់កម្រិតលើការប្រើប្រាស់ឧបករណ៍ទំនាក់ទំនងឌីជីថល (Smart Phone) នៅក្នុងសាលារៀនរបស់សិស្សថៃក្រោយបារម្ភថាការប្រើប្រាស់ Smart Phone ក្នុងសាលារៀននិងធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។ រដ្ឋមន្ត្រីក្រសួងអប់រំថៃទាំលោក Permpoon Chidchob បានគូសបញ្ជាក់ថាសិស្សជាច្រើនបានយកស្មាតហ្វូន ថេប្លេត ឬឧបករណ៍ឌីជីថលស្រដៀងគ្នាទៅសាលារៀន ហើយចំណាយពេលច្រើនក្នុងការប្រើប្រាស់វា ដែលនេះអាចនិងធ្វើឲ្យការសិក្សារបស់ពួកគេមានការធ្លាក់ចុះជាខ្លាំង។
បើតាមលោក Permpoon Chidchob ការពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យាក៏បង្កើនក្តីបារម្ភចំពោះសុខភាពផ្លូវចិត្តរបស់យុវជនដែលកំពុងតែសិក្សាដោយសារពួកគេច្រើនផ្តើតទៅលើការកម្សាន្តជៀសជាងយកចិត្តទុកដាក់ជាមួយនិងការសិក្សារៀនសូត្រ។ ផ្អែកតាមការស្រាវជ្រាវបានបញ្ជាក់ពីផលប៉ះពាល់អវិជ្ជមានរបស់បច្ចេកវិទ្យាទៅលើការអភិវឌ្ឍន៍ខួរក្បាល និងបញ្ញារបស់ក្មេង ដូច្នោះហើយ កុមារដែលប្រើប្រាស់ Smart Phone ច្រើនជាង៦ម៉ោងក្នុងមួយថ្ងៃមានIQទាប (កម្រិតបញ្ញា) ជាងមិត្តភក្ដិរបស់ពួកគេដែលចំណាយពេលតិចលើឧបករណ៍ Smart Phone។
ការប្រើប្រាស់ឧបករណ៍បែបនេះច្រើនពេករារាំងសមត្ថភាពរបស់កុមារក្នុងការរក្សាការផ្តោតអារម្មណ៍អំឡុងពេលម៉ោងរៀន និងធ្វើឱ្យភាពឆ្លាតវៃរបស់ពួកគេថយចុះ។ប្រទេសជាច្រើនបានអនុវត្តវិធានការគ្រប់គ្រងការចូលប្រើឧបករណ៍របស់សិស្សក្នុងអំឡុងពេលម៉ោងសិក្សា។ ប្រទេសមួយចំនួនក៏បានហាមឃាត់សិស្សដែលមានអាយុក្រោម ១៦ ឆ្នាំមិនអោយប្រើប្រាស់ Smart Phone នៅក្នុងសាលារៀនផងដែរ៕