Cctime 6monthsfree desktop
Cc times  web banner kh (2)

ចិនព្រមានអំពីហានិភ័យ សម្រាប់ភ្ញៀវទេសចរចិន ទៅកាន់អាម៉េរិក ដោយសារបញ្ហា សន្តិសុខ និងទំនាក់ទំនង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ក្រសួងវប្បធម៌ និងទេសចរណ៍របស់ប្រទេសចិននៅថ្ងៃទី ១០ មេសា នេះបានចេញសេចក្តីណែនាំនិងព្រមានអំពីការធ្វើដំណើររបស់ពលរដ្ឋចិន និងជំរុញឱ្យពលរដ្ឋចិនវាយតម្លៃដោយប្រុងប្រយ័ត្ននូវហានិភ័យមុនពេលធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក។ សារព្រមានរបស់ចិននេះធ្វើឡើងក្រោយពីទំនាក់ទំនងចិន-អាម៉េរិកឈានដល់ផ្លូវពិបាកមិនធ្លាប់មានក្រោយប្រមុខរដ្ឋអាម៉េរិកដូណាល់ត្រាំប្រកាសតម្លើងពន្ធពីប្រទេសចិនដល់ទៅ ១២៥% ដែលជាចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់។

យោងតាមក្រសួងវប្បធម៌ និងទេសចរណ៍ចិន ការសិក្សានៅបរទេសសម្រាប់និស្សិតដែលគ្រោងនឹងទៅសិក្សានៅសហរដ្ឋអាម៉េរិក ត្រូវតែពិភាក្សាឲ្យច្បាស់ដោយការធ្វើដំណើរទៅសហរដ្ឋអាម៉េរិកនាពេលនេះអាចនឹងប្រឈមជាមួយនិងបញ្ហាហានិភ័យដោយសារបញ្ហា សន្តិសុខ និងទំនាក់ទំនង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង