Cctime 6monthsfree desktop
Cc times  web banner kh (2)

បាក់ដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋដូមីនីកបណ្តាលឱ្យមនុស្ស៧៩នាក់ស្លាប់និង រងរបួសជាង១៦០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ដូមីនីក៖ មានមនុស្សយ៉ាងហើចណាស់ប្រមាណ ៧៩នាក់បានស្លាប់បាត់បង់ជីវិត និង១៦០នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាលនឹងត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យសង្រ្គោះបន្ទាន់ភ្លាមៗក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី Jet Set នៅទីក្រុង Santo Domingo នៃសាធារណរដ្ឋដូមីនីក។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីថ្ងៃល្ងាចអង្គារទី៨ខែមេសាឆ្នាំ២០២៥ អំឡុងការសម្តែងរបស់តារាចម្រៀងដ៏ល្បីឈ្មោះ Rubby Pérez ដោយក្នុងព្រឹត្តិការណ៍នោះមានអ្នកចូលរួមជាង៣០០នាក់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងសាធារណរដ្ឋដូមីនីកឧប្បត្តិហេតុសោកនាដកម្មមួយបានកើតឡើងកាលពីល្ងាចថ្ងៃអង្គារទី ៨ ខែមេសាឆ្នាំ ដោយដំបូលនៃក្លឹបរាត្រី Jet Set នៅក្រុង Santo Domingo សាធារណរដ្ឋ ដូមីនិក បានដួលរលំនិងបាត់ស្រុតសង្គត់មនុស្សកំពុងតែមើលការសម្តែងរបស់តារាចម្រៀងដ៏ល្បីរបស់សាធារណរដ្ឋដូមីនីកគឺលោក Rubby Pérez ហេតុការណ៍នេះបណ្តាលឲ្យមនុស្ស ៧៩នាក់បានស្លាប់ និងជាង ១៥៥នាក់ផ្សេងទៀតរងរបួស។

ក្នុងចំណោមអ្នកស្លាប់មានឥស្សរជនល្បីៗជាច្រើនរួមមានទាំងបុគ្គលល្បីឈ្មោះមួយចំនួនដូចជាជាអតីតកីឡាករប៊េសស្បលនៃក្របខណ្ឌ Major League Baseball គឺលោក Octavio Dotel លោកTony Blanco ព្រមទាំងអភិបាលខេត្ត Monte Cristi គឺអ្នកស្រី Nelsy Cruz។

ក្រុមសង្គ្រោះបន្ទាន់បាននិងកំពុងធ្វើការយ៉ាងសកម្មដើម្បីជួយសង្គ្រោះមនុស្សដែលជាប់នៅក្រោមគំនរបាក់បែក។ យោងតាមរបាយការណ៍ចុងក្រោយ មនុស្ស ១៣៨ នាក់ត្រូវបានជួយសង្គ្រោះ ដោយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត។ មូលហេតុនៃការបាក់ដំបូលបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ ប្រធានាធិបតីសាធារណរដ្ឋដូមីនីកលោក Luis Abinader បានប្រកាសកាន់ទុក្ខជាតិចំនួនបីថ្ងៃ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង