Cctimesw1140xh150cm copy

លោកស៊ីប្រាប់វៀតណាមឲ្យ«រក្សាស្មារតីមិត្តភាព»នៃប្រទេសទាំងពីរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉េកាំង៖ មេដឹកនាំកំពូលថ្មីរបស់វៀតណាមលោក To Lam បានជួបជាមួយប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ក្នុងដំណើរទៅក្រៅប្រទេសជាលើកដំបូងចាប់តាំងពីលោកត្រូវបានតែងតាំងជាអគ្គលេខាធិការបក្សកុម្មុយនិស្តរបស់ប្រទេសវៀតណាមថ្មី។លោក Xi បានស្វាគមន៍លោក Lam ជាមួយនឹងក្បួនព្យុហយាត្រាយោធានៅខាងក្រៅមហាសាលប្រជាជន មុនពេលប្រមុខមេដឹកនាំទាំងពីរបានពិភាក្សាគ្នា និងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការនៅខាងក្នុងអគាររដ្ឋនៅទីលានធានអានមេន។

លោក Xi បានប្រាប់លោក Lam ថាក្នុងនាមជាបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចទាំងពីរនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ប្រទេសចិន និងវៀតណាមគួរតែរក្សាស្មារតីមិត្តភាពដើម បន្តទំនាក់ទំនងមិត្តភាពប្រពៃណី និងបន្តធ្វើឱ្យស៊ីជម្រៅនូវសហគមន៍ជោគវាសនារួមចិន-វៀតណាម។

ចំណែកលោក To Lam បានអះអាងថា លោក Xi បានដឹកនាំប្រទេសចិនឱ្យក្លាយទៅជា "ប្រទេសដ៏រឹងមាំ និងវិបុលភាព" ហើយបានសរសើរលោកចំពោះការអភិវឌ្ឍន៍តួនាទីរបស់ទីក្រុងប៉េកាំង ចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

គួរបញ្ជាក់ថាកាលពីខែធ្នូឆ្នាំមុន ប្រទេសចិន និងវៀតណាមបានសន្យាពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ទាប់ពីលោក ស៊ី បានធ្វើទស្សនកិច្ចទៅកាន់វៀតណាម ដែលជាទស្សនកិច្ចលោកស៊ីលើកទីមួយក្រោយអាក់ខាងអស់រយៈពេលជាង៦ឆ្នាំ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង