Cctimesw1140xh150cm copy

ចិនរីករាយសហការជាមួយកម្ពុជា អនុវត្តផែនការសហគមន៍វាសនារួមបែបថ្មី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាពេលថ្មីៗនេះ បានចេញផ្សាយអំពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិននិងកម្ពុជា ដោយបញ្ជាក់ថា ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា អនុវត្តផែនការសហគមន៍វាសនារួមបែបថ្មី។

លោក Wang Wenbin បានរៀបរាប់ថា៖ «ឯកឧត្តម Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ជួបជាមួយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រទេសកម្ពុជា»។

ប្រភពដដែលបន្តថា «ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា ដើម្បីយកឱកាសនៃការអនុវត្តផែនការសហគមន៍វាសនារួមរវាងចិន-កម្ពុជា បែបថ្មី ពង្រឹងទំនាក់ទំនងថ្នាក់ដឹកនាំកំពូល លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យស៊ីជម្រៅ ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-កម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍កាន់តែប្រសើរជូនដល់ប្រជាជនទាំងពីរ»៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង