ភ្នំពេញ៖ សាកលវិទ្យាល័យលីមកុកវីងកំពុងជ្រើសរើសសិស្សទី១២ដែលសិក្សានៅឆ្នាំសិក្សា ២០២៤-២០២៥ ដើម្បីប្រលងយកអាហារូបករណ៍១០០% ដែលនឹងប្រលងនៅថ្ងៃទី ៣១ សីហា ២០២៤ លើមុខវិជ្ជាអង់គ្លេស និងគណិតវិទ្យា។
បើតាមគេហទំព័រនៃសាកលវិទ្យាល័យលីមកុកវីង បានឱ្យដឹងថា សាកលវិទ្យាល័យកំពុងបើកទទួលពាក្យអាហារូបករណ៍រហូតដល់ ១០០% សម្រាប់សិស្សទី១២ ដែលសិក្សាឆ្នាំ២០២៤-២០២៥ ។ ដើម្បីអាចដាក់ពាក្យអាហារូបករណ៍បាន សិស្សអាចចូលទៅកាន់តំណភ្ជាប់ https://forms.gle/GuWd3AjKwkvFYhGi7 ដើម្បីចុះឈ្មោះប្រលងប្រជែងយកអាហារូបករណ៍ ដែលក្នុងនោះសិស្សនឹងត្រូវបំពេញព័ត៌មានមួយចំនួនដូចជាព័ត៌មានផ្ទាល់ខ្លួន វិទ្យាល័យរបស់ខ្លួន និងខេត្តដែលកំពុងសិក្សា ព្រមទាំងជ្រើសរើសជំនាញដែលខ្លួនចង់សិក្សាផងដែរ។
ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី ៣១ សីហា ២០២៤ ដែលនឹងប្រឡងលើមុខវិជ្ជាពីរគឺគណិតវិទ្យា និង ភាសាអង់គ្លេស។ សិស្សអាចសាកល្បងធ្វើតេស្តជាមុនបានផងដែរដើម្បីត្រៀមលក្ខណៈក្នុងការប្រលងនៅចុងខែ។ សិស្សអាចធ្វើវិញ្ញាសាដើម្បីសាកល្បងសមត្ថភាពដោយសេរីតាមរយៈលីងខាងក្រោមបាន៖ https://forms.gle/3Br8mEmUDDhQptf89 ៕