Cctimesw1140xh150cm copy

បុគ្គលម្នាក់បោកលុយក្រុមហ៊ុនមួយចំនួន២២ម៉ឺនដុល្លារពាក់ព័ន្ធរត់ការឯកសារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ ៖ បុគ្គលម្នាក់រងការចោទប្រកាន់ពីក្រុមហ៊ុនមួយក្នុងខេត្តព្រះសីហនុថាបានបោកប្រាស់លុយអស់ប្រមាណជា ២២ ម៉ឺនដុល្លារអាម៉េរិក ពាក់ព័ន្ធនឹងរឿងរត់ការឯកសារ។នេះបើយោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រុមហ៊ុនចិនមួយ ផ្តល់ជូនដល់សារព័ត៌មាន ស៊ីស៊ីថាមស៍ នៅថ្ងៃទី ១៦ សីហា ឆ្នាំ២០២៤។

យោងតាមសេចក្តីជូនដំណឹង បានពន្យល់ថា ជនជាតិខ្មែរម្នាក់នោះមានឈ្មោះថា ហាក់ សុខឃាង (Hak Sokheang) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ។ ដោយនៅឆ្នាំ ២០១៩ ឈ្មោះខាងលើនេះ បានចុះកិច្ចសន្យា និង បានទទួលទឹកប្រាក់សរុបចំនួន ២២០០០០ដុល្លារ ពីក្រុមហ៊ុនដោយបានសន្យាថានឹងយកទៅបើប្រាស់រត់ការដោះស្រាយឯកសារ ។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០២០ មក ជននេះបានគេចមិនទទួលខុសត្រូវ និង មិនបានដោះស្រាយបំពេញកបញ្ហាឯកសារពាក់ព័ន្ធឡើយ។

ប្រភពដដែលបន្តថា ក្រុមហ៊ុនដាក់ពាក្យប្តឹងជនខាងលើនេះនៅសាលាដំបូងខេត្តព្រះសីហនុ​។​ តុលាការបានកោះហៅជាច្រើនលើក ប៉ុន្តែជនជាប់ចោទរូបនេះ មិនដែលចូលខ្លួនមកដោះស្រាយបញ្ហានោះទេ។ ប្រសិនបើបងប្អូន បានស្គាល់ជនជាប់ចោទ ឬស្គាល់ កន្លែងស្នាក់នៅនោះរបស់ជនខាងលើនេះ សូមមេត្តាជួយទំនាក់ទំនងមកក្រុមហ៊ុន ក្រុមហ៊ុនផ្តល់ជាទឹកប្រាក់ចំនួន៣ពាន់ដុល្លារអាម៉េរិក ។ ​លេខទំនាក់ទំនង៖ ០១៦ ៩៧៤ ៣១៩ ឬ ០៨៧ ៩៣១ ៩២៨។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង