Cctimesw1140xh150cm copy

បក្សភឿថៃតែងតាំងកូនស្រីលោកថាក់ស៊ីនជា«បេក្ខភាព»នាយករដ្ឋមន្ត្រីថៃថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកស្រី Paetongtarn

ថៃ៖ គណបក្សភឿថៃ បានបោះឆ្នោតតែងតាំងកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាបេក្ខភាពរបស់ខ្លួនឱ្យក្លាយជានាយករដ្ឋមន្ត្រីទី ៣១ របស់ប្រទេសថៃ។ ក្រុមប្រឹក្សាភិបាលបានអនុម័តយកមេដឹកនាំគណបក្សភឿថៃលោកស្រី Paetongtarn ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់សភាដើម្បីបោះឆ្នោតសភានាថ្ងៃសុក្រស្អែកនេះ។

លោក Chaikasem

លោកស្រី Paetongtarn និងលោក Chaikasem គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃដែលនៅសេសសល់ពីររូប បន្ទាប់ពីតុលាការធម្មនុញ្ញកាលពីថ្ងៃពុធបានបោះឆ្នោត ៥ ទល់និង ៤សម្លេង ដើម្បីដកលោក Srettha Thavisin ចេញពីតំណែងនាយករដ្ឋមន្ត្រីក្រោយលោកបំពានច្បាប់រដ្ឋធម្មនុញ្ញ។ សភាថៃស្អែកនេះនិងធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថៃថ្មីបន្ទាប់ពីនាយករដ្ឋមន្រ្តីចាស់ត្រូវបានដកតំណែង អ្នកដែលអាចនឹងជាប់ជានាយករដ្ឋមន្រ្តីថៃថ្មីត្រូវបានគេរំពឹងទៅលើកូនស្រីរបស់លោកថាក់ ស៊ីន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង