Cctimesw1140xh150cm copy

និស្សិតប្រមាណ ៦០ រូប បានចូលរួមសម្ភាសក្នុងកម្មវិធីជជែកដេញដោលពី «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ RULErs និង NGO-CEDAWកាលពីថ្ងៃ ១១ សីហា ឆ្នាំ២០២៤​ បានរៀបចំការសម្ភាសជាមួយនឹងបេក្ខជនដែលត្រូវបានជ្រើសរើសប្រមាណ៦០រូប ដែលជាអ្នកមានការចូលចិត្តការជជែកដេញដោល និងពិភាក្សាវែកញែកពីប្រធានបទពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងការលុបបំបាត់ការរើសអើងគ្រប់រូបភាពលើស្រ្តី។

បើតាមតំណាងក្រុមការងារ RULErs បានឱ្យដឹងថា បេក្ខជនដែលបានដាក់ពាក្យចូលរួមការប្រកួតជជែកដេញដោលសរុបមានប្រមាណ ៩១ រូប ដែលក្នុងនោះមានបេក្ខជនចំនួន ៦០ រូប ត្រូវបានជ្រើសរើសទៅវគ្គសម្ភាស ដើម្បីឱ្យពួកគេមានឱកាសបង្ហាញសមត្ថភាពនិងការយល់ដឹងពីការជជែកដេញដោល និងប្រធានបទពាក់ព័ន្ធនឹងយេនឌ័រទៅកាន់គណៈកម្មការនិងអ្នករៀបចំកម្មវិធី។

បើតាមក្រុមការងាររៀបចំកម្មវិធីជជែកដេញដោល «ទស្សនៈយុវជន» បានឱ្យដឹងថា បន្តទៀតថា RULErs និង NGO-CEDAWកាលពីថ្ងៃ ១១ សីហា ឆ្នាំ២០២៤​ បានរៀបចំការសម្ភាសជាមួយនឹងបេក្ខជនដែលត្រូវបានជ្រើសរើសប្រមាណ៦០រូប ដែលជាអ្នកមានការចូលចិត្តការជជែកដេញដោល និងពិភាក្សាវែកញែកពីប្រធានបទពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងការលុបបំបាត់ការរើសអើងគ្រប់រូបភាពលើស្រ្តី។

នាពេលព្រឹក បេក្ខជនទាំងអស់បានចូលរួមវគ្គរង្វាយតម្លៃដែលក្រុមការងារបានណែនាំពីសាវតានៃគម្រោងទស្សនៈយុវជន ព្រមទាំងលក្ខន្តិកៈមួយចំនួនដើម្បីឱ្យបេក្ខជនអាចត្រៀមលក្ខណៈរួចរាល់ក្នុងការសម្ភាស។ អ្វីដែលពិសេសជាងនេះទៅទៀត បេក្ខជនទាំងអស់គ្នាបានទទួលឱកាសក្នុងការស្វែងយល់ពីប្រធានបទពាក់ព័ន្ធនឹងសមភាពយេនឌ័រតាមរយៈការបណ្តុះបណ្តាលដោយ NGO-CEDAW ផងដែរ។

បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល និងការណែនាំលក្ខន្តិកៈមួយចំនួន បេក្ខជនបានចូលសម្ភាសដើម្បីបង្ហាញពីសមត្ថភាព និងឆន្ទៈរបស់ពួកគេទៅកាន់គណៈកម្មការ ។ នៅក្នុងចំណោមប្រមាណបេក្ខជនចំនួន ៦០ នាក់ មានតែបេក្ខជន ១៦ នាក់តែប៉ុណ្ណោះនឹងត្រូវបានជ្រើសរើសទៅវគ្គបន្តទៀតដើម្បីបង្វឹកពីរបៀបដេញដោល និងបណ្តុះបណ្តាលចំណេះដឹងពាក់ព័ន្ធនឹងយេនឌ័រ។

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះជាលើកទី៤ហើយដែលក្រុមការងារ RULErs និង NGO-CEDAW បានសហការគ្នាក្នុងការរៀបចំការប្រកួតជជែកដេញដោលលើប្រធានបទជុំវិញសិទ្ធិស្រ្តី និងសមភាពយេនឌ័រ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង