681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងអប់រំនឹងដោះស្រាយបញ្ហា«ខ្វះគ្រូ»នៅវិទ្យាល័យ ហ៊ុនសែន កែវសីមា ខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

មណ្ឌលគិរី៖ បច្ចុប្បន្ននេះ មានសាលារៀនមួយចំនួន បាននឹងកំពុងជួបបញ្ហាខ្វះគ្រូបង្រៀន។ ទន្ទឹមនឹងនោះ ក្រសួងអប់រំ យុវជន និងកីឡា ក៏កំពុងធ្វើការដើម្បីដោះស្រាយបញ្ហានេះដែរ។ ជាពិសេសថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ ដើម្បីសម្រេច និងដោះស្រាយបញ្ហាខ្វះគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុនសែន កែវសីមា ខេត្តមណ្ឌលគិរី។

នៅក្នុងដំណើរទស្សនកិច្ចរបស់ក្រសួងអប់រំ យុវជន និងកីឡាទៅវិទ្យាល័យ ហ៊ុនសែន កែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១២ សីហា វិទ្យាល័យ ហ៊ុនសែន កែវសីមា បានលើកឡើងពីបញ្ហាខ្វះគ្រូបង្រៀន។ ជាការឆ្លើយតប លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ឱ្យក្រុមការងាររៀបចំ ដើម្បីសម្រេច និងដោះស្រាយបញ្ហានេះ។

វិទ្យាល័យ ហ៊ុនសែន កែវសីមា បានខិតខំប្រឹងប្រែងអភិវឌ្ឍសាលារៀនឱ្យមានសោភ័ណភាពស្រស់បំព្រង មានការរៀបចំកម្មវិធីបង្រៀនសិស្សខ្សោយ និងលទ្ធភាពសិក្សារបស់សិស្សល្អប្រសើរ ជាពិសេសប្រែក្លាយសាលាឱ្យទៅជាសាលារៀនគំរូ ដោយអត្រាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រេចបានរហូតដល់៩៥% ដែលខ្ពស់ជាងអត្រាថ្នាក់ជាតិដែលមានចំនួនត្រឹម៧៥%៕


Khcct banner

អត្ថបទទាក់ទង