Cctimesw1140xh150cm copy

ពូទីន៖ អ៊ុយក្រែនវាយចូលដីរុស្ស៊ីគឺដើម្បីស្វែងរកបទឈប់បាញ់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីល្ងាចថ្ងៃច័ន្ទបានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយបន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនបានខិតចូលដល់ទឹកដីរុស្ស៊ីប្រមាណ៣០គីឡូដីលោកបានចាត់ទុក ការវាយប្រហារដ៏ធំបំផុតរបស់អ៊ុយក្រែន លើទឹកដីរុស្ស៊ី ចាប់តាំងពីសង្រ្គាមចាប់ផ្តើម គឺបង្កើតជំហរចរចារបស់អ៊ុយក្រែនជាមួយនឹងភាគីរុស្ស៊ី មុនពេលកិច្ចចរចាសន្តិភាពដែលអាចកើតមាន។ លោកពូទិនបានបញ្ជាក់បែបនេះបន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានវាយលុកឆ្លងកាត់ព្រំដែនរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍មុន និងបានវាយលុកពាសពេញតំបន់ខាងលិចមួយចំនួននៃតំបន់ Kursk របស់រុស្ស៊ី ដែលជាការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលបានបង្ហាញពីភាពទន់ខ្សោយនៃការការពារព្រំដែនរុស្ស៊ីនៅក្នុងតំបន់នោះ។

ថ្លែងក្នុងសុន្ទរកថាសាធារណៈដ៏លម្អិតមួយកាលពីល្ងាចថ្ងៃច័ន្ទលោកបានអះអាងថាការលុកលុយរហូតមកដល់បច្ចុប្បន្ននេះរបស់អ៊ុយក្រែនគឺមានជំនួយពីចៅហ្វាយនាយលោកខាងលិច ហើយអ៊ុយក្រែនក៏កំពុងតែស្វែងរកបទឈប់បាញ់ថ្មីរបស់ខ្លួន។លោកបញ្ចាក់ថាការចចារប្រហែលជាមិនអាចទៅរួចនោះទេដោយអ៊ុយក្រែនបានសម្លាប់ និងធ្វើទុក្ខពលរដ្ឋដែលរស់នៅក្នុងតំបន់ Kursk ជាខ្លាំង។

លោកបានបញ្ជាឲ្យទាហានរុស្ស៊ីប្រញាប់ធ្វើការបណ្តេញទាហានអ៊ុយក្រែនដែលកំពុងតែវាយចូលទឹកដីរុស្ស៊ីក្នុងតំបន់ Kursk បាន ៣០គីឡូម៉ែត្រ ហើយលោកក៏បានបញ្ជាឲ្យរដ្ឋាភិបាលក្នុងតំបន់ Kursk ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នហើយរងចាំការចេញបញ្ជាជាថ្មីពីលោកផ្ទាល់។

អភិបាលស្តីទី Kursk លោក Alexei Smirnov បាននិយាយថា អ៊ុយក្រែនបានគ្រប់គ្រងការតាំងទីលំនៅចំនួន ២៨ នៅក្នុងតំបន់ ហើយការលុកលុយរបស់យោធាអ៊ុយក្រែនកំពុងតែបន្តទៅមុខ។ មនុស្ស ១២១,០០០ នាក់បានចាកចេញពីតំបន់ Kursk ហើយជាច្រើនម៉ឺននាក់ទៀតកំពុងតែត្រូវបានជម្លៀស។

គួរបញ្ជាក់ថារុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយឥឡូវនេះគ្រប់គ្រងបាន ១៨% នៃទឹកដីអ៊ុយក្រែន។ រហូតមកដល់ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើប្រទេសរុស្ស៊ី អ៊ុយក្រែនបានបាត់បង់ទឹកដីទៅឱ្យកងកម្លាំងរុស្ស៊ី បើទោះបីជាមានជំនួយរាប់រយពាន់លានដុល្លារពីសហរដ្ឋអាម៉េរិកនិងអឺរ៉ុបក្នុងគោលបំណងបញ្ឈប់សង្រ្គាមក៏ដោយ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង