Cctimesw1140xh150cm copy

តារារ៉េបខ្មែរ វណ្ណដា ចម្រៀងបទ«Time to Rise»នៅកម្មវិធីបិទកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

បារាំង៖ លោក វណ្ណដា កំពូលតារារ៉េបខ្មែរ បានបង្ហាញខ្លួនលើឆាកកម្មវិធីបិទកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ឆ្នាំ២០២៤ ដោយច្រៀងបទចម្រៀង Time to Rise។

កំពូលតារាចម្រៀងរ៉េប វណ្ណដា ដែលល្បីខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ គ្មាននរណាមិនស្គាល់នោះទេ ព្រោះលោកមិនត្រឹមតែល្បីល្បាញនៅក្នុងស្រទាប់យុវវ័យប៉ុណ្ណោះទេ តែកេរ្តិ៍ឈ្មោះរបស់លោកបានសាយភាយក្លិនក្រអូបចេញទៅដល់ឆាកអន្តរជាតិថែមទៀតផង ពិសេសប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសភូមិផងរបងជាប់គ្នា។

ហើយកាលពីថ្មីៗនេះ កំពូលតារាចម្រៀងរ៉េប ដែលមានដើមកំណើតនៅខេត្តព្រះសីហនុរូបនេះ បានបង្ហាញខ្លួនលើឆាកកម្មវិធីបិទកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ឆ្នាំ២០២៤ ដោយច្រៀងបទចម្រៀង Time to Rise។

សូមជម្រាបថា បទ «Time To Rise» ជាចម្រៀងហ៊ីបហប ដែលមានដាក់បញ្ចូលតន្ត្រីបុរាណ។ នេះជាគំនិតច្នៃប្រឌិតថ្មីបំផុតមិនធ្លាប់មានពីមុនមក។ ការបកស្រាយរួមគ្នារវាង វណ្ណដា និង ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ធ្វើឱ្យបទនេះកាន់តែមានរសជាតិប្លែកសម្រាប់អ្នកស្តាប់។ រសជាតិថ្មីរវាងតន្ត្រីបុរាណ និងចង្វាក់ហ៊ីបហបសម័យទំនើបដែល វណ្ណដា ដាក់បញ្ចូលគ្នា មិនត្រឹមអន្ទងចិត្តអ្នកស្តាប់ក្នុងស្រុក តែបទនេះល្បីរន្ទឺដល់ឆាកអន្តរជាតិ រហូតពិភពលោកងាកមកសម្លឹងមើលសិល្បករវ័យក្មេង វណ្ណដា និងសមត្ថភាពដ៏អស្ចារ្យរបស់លោក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង