ភ្នំពេញ៖ អង្គការបេះដូងតូច នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៤ បានរៀបចំព្រឹត្តិការណ៍«ពណ៌នៃក្តីសង្ឃឹម»សម្រាប់ការដេញថ្លៃគំនូរសិល្បៈសប្បុរសធម៌ជាច្រើនប្រភេទ ដែលជាព្រឹត្តិការណ៍ដ៏ធំមួយ ដើម្បីទទួលបានថវិកាជួយដល់ការគាំទ្រអង្គការបេះដូងតូច ដែលរៀបចំឡើងស្ថិតនៅ Norea Cove Residences Sales Gallery។ ។
ក្នុងកម្មវិធីនេះ ក៏មានវត្តមាន និងការចូលរួមរបស់ភ្ញៀវកិត្តិយសសំខាន់យ៉ាងច្រើន ក្នុងការចូូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែប្រែជីវិតរបស់កុមារ ដែលត្រូវបានបោះបង់ចោលនៅកម្ពុជា។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំដោយ Yennie Liang ដែលសហការរៀបចំដោយ Angkor Art Gallery និង Norea Cove Residences។ ការជ្រើសរើសស្នាដៃសិល្បៈដែលបានរៀបចំដោយអង្គការបេះដូងតូច ដែលតំណាងឱ្យរចនាបទ និងរូបរាងដ៏អស្ចារ្យ នឹងត្រូវបានដេញថ្លៃដើម្បីរៃអង្គាសថវិកាសម្រាប់អង្គការ Little Hearts ។
សូមជម្រាបថា ថវិកាចំណេញដែលបានមកពីការដេញថ្លៃនឹងគាំទ្រដោយផ្ទាល់ដល់បេសកកម្ម ក្នុងការផ្តល់ទីជម្រក អាហារ និងការអប់រំដ៏ទូលំទូលាយដល់កុមារក្រីក្រ ជំរុញបរិយាកាសចិញ្ចឹមបីបាច់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍កុមារនៅកម្ពុជា៕