Cctimesw1140xh150cm copy

យុវទូតនិស្សិតផារ៉ាហ្គន បានបញ្ចប់សិក្ខាសាលា «ជំនាញខ្ញុំ ជំនាន់ទី២» នៅវិទ្យាល័យបីក្នុងខេត្តសៀមរាបដោយជោគជ័យ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ចប់សិក្ខាសាលា «ជំនាញខ្ញុំ ជំនាន់ទី២» ដោយជោគជ័យក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសាកលវិទ្យាល័យ ដល់សិស្សវិទ្យាល័យមុនឈានចូលបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។

បើតាមយុវទូតនិស្សិតផារ៉ាហ្គនបានឱ្យដឹងថា សិក្ខាសាលា «ជំនាញខ្ញុំ ជំនាន់ទី២ (Meet Me, Meet My Major 2.0)» ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅវិទ្យាល័យចំនួន ៣ គឺ វិទ្យាល័យហ៊ុនសែនសៀមរាប វិទ្យាល័យហ៊ុនសែនវត្តស្វាយ និងវិទ្យាល័យអង្គរ និង វិទ្យាស្ថានអប់រំ សាំងហ្គាពួរ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។

សិក្ខាសាលានេះ ត្រូវបានរៀបចំម្ដងរួចមកហើយកាលពីឆ្នាំ២០២៣។ ដោយមើលឃើញពីគុណប្រយោជន៍នៃសិក្ខាសាលានេះ យុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ឆ្នាំសិក្សា២០២៣-២០២៤ បានរៀបចំសិក្ខាសាលានេះម្ដងទៀត ក្នុងខេត្តសៀមរាបដើម្បីចែករំលែកបទពិសោធន៍ និងឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ។

អ្វីដែលពិសេសជាងនេះទៅទៀត សិស្សានុសិស្សវិទ្យាល័យដែលបានចូលរួម ទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗជាច្រើន ពីវាគ្មិនដែលបានចូលរួម។ អំឡុងពេលសិក្ខាសាលានេះ សិស្សានុសិស្សិ មានឱកាសទទួលបានព័ត៌មានពីជំនាញសិក្សាចំនួន ១៣ ដែលកំពុងពេញនិយម បទពិសោធន៍ជានិស្សិតនៅសាកលវិទ្យាល័យ គន្លឹះពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាឱកាសអាហារូបករណ៍នៅកម្រិតសាកលវិទ្យាល័យផងដែរ។

សិក្ខាសាលា «ជំនាញខ្ញុំ ជំនាន់ទី២» ត្រូវបានបញ្ចប់ ដោយទទួលបាននូវភាពជោគជ័យ និងមានមតិវិជ្ជមានជាច្រើនពីសំណាក់អ្នកចូលួម។ តាមរយៈសិក្ខាសាលា «ជំនាញខ្ញុំ ជំនាន់ទី២ (Meet Me, Meet My Major 2.0)» ក្រុមយុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សង្ឃឹមយ៉ាងម៉ុតមាំថានឹងអាចចូលរួម ចំណែកជាវិជ្ជមានដល់ប្អូនៗសិស្សានុសិស្ស កម្រិតវិទ្យាល័យលើដំណើរនៃ ការអប់រំរបស់ពួកគេនាពេលអនាគត។

សិក្ខាសាលានេះ អាចប្រព្រឹត្តទៅបានយ៉ាងរលូត ដោយមានការចូលរួម និងការគាំទ្រពីសំណាក់ដៃគូឧបត្ថម្ភផ្សេងៗ ដែលរួមមានសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ជាអ្នកឧបត្ថម្ភធំ ខណៈមានការសហការឧបត្ថម្ភដោយ ស្ថាប័នផ្សេងទៀតផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង