បាងកក៖ សមាជិសភានៃគណបក្សប្រឆាំងដ៏ធំជាងគេរបស់ប្រទេសថៃ គឺ Move Forward (ឆ្ពោះទៅមុខ) បានប្រកាសបង្កើតបក្សថ្មីមួយទៀតនៅថ្ងៃសុក្រនេះ បន្ទាប់ពីតុលាការធម្មនុញ្ញរំលាយចោលបក្សឆ្ពោះទៅមុខចាស់ ដោយសារការធ្វើកំណែទម្រង់ច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ ស្មើនឹងការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ថៃ។
អ្នកនាំពាក្យបក្ស Move Forward បានបញ្ជាក់នាថ្ងៃសុក្រនេះ គណបក្សថ្មី នឹងដែលនឹងបង្កើតនោះមានឈ្មោះថាគណបក្សប្រជាជន (People's Party)ដោយមានសមាជិកសភាបក្ស Move Forward ចំនួន ១៤៣ នាក់ បានចូលរួមជាមួយគណបក្សថ្មី ដែលដឹកនាំដោយ លោក Natthaphong Ruengpanyawut អាយុ ៣៧ ឆ្នាំជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនកម្មវិធី cloud ដែលបានចូលរួមជាមួយ Move Forward ក្នុងឆ្នាំ ២០១៩។ គណបក្សថ្មីនេះ នឹងជាការបង្កើតមេដឹកនាំថ្មី ដែលមានការគ្រប់គ្រង់ដោយរដ្ឋាភិបាល សម្រាប់ការបោះឆ្នោតសកលនៅឆ្នាំ ២០២៧ ។
គួរបញ្ជាក់ថា តុលាការធម្មនុញ្ញរបស់ប្រទេសថៃ កាលពីថ្ងៃទី ៧ សីហា សប្ដាហ៍នេះ បានចេញសាលក្រមរំលាយគណបក្ស Move Forward របស់លោក ភិថា លីមចារើនរ៉ាត់ ដែលជាបក្សឈ្នះការបោះឆ្នោតឆ្នាំ២០២៣ និងមន្រ្តីបក្សជាច្រើននាក់ពីការធ្វើនយោបាយ១០ឆ្នាំ ជុំវិញការប៉ុនប៉ងកែច្បាប់ស្ដីពីការដាក់ទោសអ្នកប្រមាថស្ដេចថៃ៕