Cctimesw1140xh150cm copy

CEMEA និងស.ស.ស.ក រួមគ្នាស្វែងរកហិរញ្ញវត្ថុគាំទ្រ វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានសេដ្ឋកិច្ច

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញៈ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) និងសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា(ស.ស.ស.ក) សម្រេចគាំទ្រគ្នាទៅវិញទៅមក ក្នុងបំណងជំរុញបេសកកម្មរួមបណ្តុះបណ្តាលជំនាញសរសេរ និងផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច នៅកម្ពុជាឱ្យបានទូលំទូលាយ និងប្រកបដោយវិជ្ជាជីវៈ។

សហភាពសហព័ន្ធសារព័ត៌មានកម្ពុជា បានឯកភាពជាគោលការណ៍គាំទ្រ បេសកកម្មរបស់សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ដោយអនុញ្ញាតឱ្យប្រើប្រាស់ការិយាល័យសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា ដោយមិនគិតថ្លៃ សម្រាប់ការបណ្តុះបណ្តាលតូចឬធំ។ ជាការពិតណាស់ ផែនការសកម្មភាពនេះ អាចប្រឈមកង្វះហិរញ្ញវត្ថុគាំទ្រ ប៉ុន្តែដោយមានការសហការគាំទ្រ ទាំងស្មារតី និងលទ្ធភាពពីសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា ដំណើរការជំរុញបេសកកម្ម របស់សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាអាចទៅមុខបាន។

លោក ហ៊ុយ វណ្ណៈ ជាប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា បានបញ្ជាក់ថា គ្រប់យ៉ាងតែមានការលំបាកនៅពេលចាប់ផ្តើម ប៉ុន្តែទោះជារូងភ្នំងងឹតប៉ុណ្ណា ក៏គង់តែមានពន្លឺបន្តិចបន្តូចដែរ។ ទាក់ទងនឹងលទ្ធភាពរក្សាបាននូវនិរន្តរភាពស្ថាប័ន លោកហ៊ុយ វណ្ណៈ បានចែករំលែកបទបទពិសោធរបស់លោកថា«កម្មវិធីរាត្រីស្រមោលសមួយ»គួររួមគ្នារៀបចំដើម្បីគៀងគថវិកាពីសប្បុរសជន ក្នុងគោលបំណងប្រើប្រាស់សម្រាប់គោលដៅបេសកកម្មបណ្តុះបណ្តាលធនធនមនុស្សសរសេរព័ត៌មានសេដ្ឋកិច្ចនៅកម្ពុជា។

បើតាមលោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានឲ្យដឹងថា សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា និងសមាគមសហព័ន្ធភា្នក់ងារសេវាកម្មពន្ធដារកម្ពុជា កំពុងរៀបចំវគ្គបណ្តុះបណ្តាល អ្នកសារព័ត៌មានសេដ្ឋកិច្ច ជាង១០០នាក់ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ១៥ ខែសីហា ក្រោមការជ្រោមជ្រែងពីក្រសួងព័ត៌មាន។

តាមផែនការសកម្មភាពរបស់សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា មានគម្រោងបណ្តុះបណ្តាល អ្នកសារព័ត៌សេដ្ឋកិច្ចចំនួន៣វគ្គ ចន្លោះពីខែ សីហា ដល់ខែ ធ្នូ ២០២៤ ហើយគ្រោងរៀបចំកម្មវិធីជជែកដេញដោល (Dialogue) ចំនួន១២ដងនៅក្នុងឆ្នាំ ២០២៥។ នេះបើតាមលោក សយ សុភា អនុប្រធានសមាគមសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា។

ចំណែកលោក អ៊ំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភា្នក់ងារសេវាកម្មពន្ធដារកម្ពុជា មានប្រសាសន៍ថា លោករីករាយសហការ បណ្តុះបណ្តាលអ្នកសារព័ត៌មានកម្ពុជា ឱ្យមានការយល់ដឹងស៊ីជម្រៅអំពីកាតព្វកិច្ចសម្រាប់អាជីវកម្ម។ អ្នកសារព័ត៌មានគប្បីយល់ និងសរសេរពន្យល់អំពីចំណេះដឹងហិរញ្ញវត្ថ និងពន្ធដារ។ លោក អ៊ំ សារ៉ាវុធ បានបញ្ជាក់ទៀតថា ម្ចាស់អាជីវកម្ម នឹងមិនភ័យខ្លាចទៀតទេ នៅពេលដែលពួកគេយល់ពីច្បាប់ និងកាតព្វកិច្ច៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង