Cctimesw1140xh150cm copy

«វ័យចាស់ហើយម្តេចមិនទាន់រៀបការ»ឥណ្ឌូនេស៊ីផ្តាច់ជីវិតម្ចាស់សំណួរម្នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
លោក Parlindungan Siregar ជនដៃដល់

ឥណ្ដូនេស៊ី៖ ឃាតករឥណ្ឌូនេស៊ីនៅកម្លោះចាស់អាយុ ៤៥ឆ្នាំ លោក Parlindungan Siregar ត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាតបន្ទាប់ពីរូបគេបានសម្លាប់អ្នកជិតខាងអាយុ ៦០ឆ្នាំ ក្រោយពីតែងតែព្យាយាមសួរនាំម្ដងហើយម្ដងទៀតថា មូលហេតុដែលគាត់មិនរៀបការ ក្នុងអាយុ ៤៥ឆ្នាំ។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅតំបន់ភាគខាងជើង នៃកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ី។

បើតាមអាជ្ញាធរឥណ្ឌូនេស៊ី បានឱ្យដឹងថា ជនរងគ្រោះគឺជាមន្ត្រីរាជការចូលនិវត្តន៍ម្នាក់មានឈ្មោះ Asgim Irianto ដែលជាជំនួយការស្នងការប៉ូលីសក្នុងតំបន់ ក្នុងថ្ងៃកើតហេតុជនល្មើសបានលួចចូលផ្ទះរបស់ជនរងគ្រោះដោយមានទាំងដំបងធំមួយសម្រាប់ធ្វើឃាត ភ្លាមៗក្រោយពីជនរងគ្រោះបានដឹងខ្លួនក៏កើតមានការប្រតាយប្រតប់គ្នាជាខ្លាំងរហូតដល់ជនដៃដល់បានវាយចំក្បាលជនរងគ្រោះជាច្រើនដំបងរហូតដល់ស្លាប់ដោយសារតែងតែសួររូបលោកនូវសំណួរដដែលៗថាវ័យចាស់ហើយម្តេចមិនទាន់រៀបការ។

ប៉ូលីសបានចាប់ខ្លួន លោក Parlindungan ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយពីរូបលោកបានសម្លាប់មនុស្ស។ បន្ទាប់ពីចាប់ឃាត់ខ្លួនលោក Parlindungan បាននិយាយថា លោកបានសម្លាប់ជនរងគ្រោះខាងលើ ដោយសារតែលោកឈឺចាប់ដោយសារការសួរម្ដងហើយម្ដងទៀតថា ហេតុអ្វីបានជាគាត់មិនរៀបការ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង