Cc time web banner 054637

កម្ពុជា បន្តធ្លាក់ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ រហូតដល់ថ្ងៃទី៩ ខែសីហា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧សីហានេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុថា កម្ពុជា បន្តធ្លាក់ភ្លៀង លាយឡំផ្គរ រន្ទះ និងខ្យល់ កន្រ្តាក់ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែសីហា ដោយសារឥទ្ធិពលសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគកណ្ដាល នៃទន្លេមេគង្គ និងមកលើកម្ពុជា។

បើតាមសេចក្តីជូនដំណឹង បណ្តាខេត្តនៅតំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥ភាគរយ។ នៅតំបន់នេះ មានសីតុណ្ហភាពសីតុណ្ហភាពអប្បបរមា ២៤អង្សាសេ និងអតិបរ មា៣៥អង្សាសេ។ ក្រសួងធនធានទឹក បញ្ជាក់ដូច្នេះ។

ចំណែក នៅតំបន់ខ្ពង់រាបវិញ មានសីតុណ្ហភាពសីតុណ្ហភាពអប្បបរមា ២៣អង្សាសេ និងអតិបរមា ៣៤អង្សាសេ។ បើតាមក្រសួងធនធានទឹក ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥ភាគរយ។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពសីតុណ្ហភាពអប្បបរមា ២៣អង្សាសេ និងអតិបរមា ៣២ អង្សាសេ ខណៈខ្យល់បក់ ពីទិសនិរតី និងបស្ចិមមានល្បឿន មធ្យម ចន្លោះពី ២.៥ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ជា មួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១០ភាគរយ ខណៈរលកសមុទ្រ មាន កម្ពស់អប្បបរមា ០,៥០ម៉ែត្រ និងអតិបរមា ១,៥០ម៉ែត្រ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង