Cctimesw1140xh150cm copy

សិក្ខាសាលា«យុវជន និងការកសាងសន្តិភាព»ជំនាន់ទី៦ បានត្រឡប់មកវិញហើយ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សារមន្ទីរទួលស្លែង សហការជាមួយមូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ រៀបចំសិក្ខាសាលា យុវជន និងការកសាងសន្តិភាព ជំនាន់ទី៦ ក្រោមប្រធានបទ «លើកកម្ពស់ការយល់ដឹងវប្បធម៌អហិង្សា និងការអប់រំសន្តិភាព» ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។ សិក្ខាសាលានេះ រៀបចំឡើងក្នុងបំណងជំរុញការផ្សព្វផ្សាយពីភាពឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីការពារការកើតឡើងវិញនូវអំពើប្រល័យពូជសាសន៍។

សារមន្ទីរទួលស្លែង សហការជាមួយមូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ រៀបចំសិក្ខាសាលា យុវជន និងការកសាងសន្តិភាព ដើម្បីជំរុញការផ្សព្វផ្សាយពីភាពឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីការពារការកើតឡើងវិញនូវអំពើប្រល័យពូជសាសន៍ តាមរយៈបង្កើនការយល់ដឹងអំពីវិនាសកម្មនៃសង្គ្រាម វិធីសាស្ត្រដោះស្រាយជម្លោះដោយសន្តិវិធី ទប់ស្កាត់ការរើសអើងសាសនា និងពង្រឹងសមត្ថភាពយុវជនក្នុងការកសាងសន្តិភាព ស្ថេរភាពនៅក្នុងសង្គម។

យុវជនដែលចូលរួមសិក្ខាសាលានេះ នឹងមានឱកាសជួបវាគ្មិនជំនាញផ្តល់ចំណេះដឹងថ្មីៗលើប្រធានបទនៃសិក្ខាសាលា និងបរិបទប្រវត្តិសាស្ត្រខ្មែរក្រហម ពិសេសយល់ដឹងពីដំណើរការស្វែងរកយុត្តិធម៌ និងការផ្សះផ្សាដល់ជនរងគ្រោះពីរបបកម្ពុជាប្រជាធិបតេយ្យ។ យុវជនមានឱកាសស្វែងយល់អំពីដំបូន្មានអប់រំសន្តិភាពក្នុងសាសនា (ពុទ្ធសាសនា គ្រិស្តសាសនា និងឥស្លាមសាសនា), យល់ដឹងពីការអប់រំផ្លូវចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ , យល់ដឹងវិធីសាស្រ្តបំលែងវប្បធម៌ហិង្សាទៅជាការអប់រំសន្តិភាព និង ឱកាសហាត់ការងារ និងចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ នៅសារមន្ទីរទួលស្លែង និង មូលនិធិ ខុនរ៉ាដ អាដិនហៅអ៊ែរ។

ដើម្បីចូលរួមសិក្ខាសាលានេះ ត្រូវតែជាសិស្សវិទ្យាល័យថ្នាក់ទី១១-១២ ឬនិស្សិតមហាវិទ្យល័យគ្រប់មុខជំនាញ ឆ្នាំទី១-៤។ សិក្ខាសាលានេះ ជ្រើសរើសយុវជនតែ ២៥នាក់ ប៉ុណ្ណោះ និងផ្តល់អាទិភាពចំពោះជនជាតិភាគតិច។ កម្មវិធីផ្តល់ជូននូវ សម្ភារសិក្ខាសាលា, អាហារសម្រន់ និងអាហារថ្ងៃត្រង់, ចំណាយមធ្យោបាយធ្វើដំណើរ និងការស្នាក់នៅសម្រាប់ សិក្ខាកាមមកពីខេត្ត៕

សម្រាប់ព័ត៌មានបន្ថែម និងពាក្យសុំចុះឈ្មោះសូមចូលទៅកាន់តំណភ្ជាប់៖ https://docs.google.com/.../1FAIpQLScraEdtnwg.../viewform...

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង