Cctimesw1140xh150cm copy

សាលាស្ទូឌីយ៉ូ អ៉ីមេចស៍ ផ្ដល់អាហារូបករណ៍២ឆ្នាំ សិក្សាជំនាញថតរូប និងវីដេអូ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សាលាស្ទូឌីយ៉ូ អ៊ីមេចស៍ ផ្ទះរូបថត ផ្ដល់ឱកាសអាហារូបករណ៍សម្រាប់យុវជនកម្ពុជាដែលមានបំណងចង់សិក្សាជំនាញថតរូប សិល្បៈច្នៃប្រឌិត និងការអភិវឌ្ឍន៍ជំនាញ។ កម្មវិធីសិក្សាមានរយៈពេលពីរឆ្នាំ ដែលគ្របដណ្តប់ទូលំទូលាយលើវគ្គសិក្សាទ្រឹស្តី បច្ចេកទេស ការអនុវត្ត និងការសិក្ខាសាលាលើប្រធានបទផ្សេងៗ។ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យស្នើសុំអាហារូបករណ៍ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ និងកាលបរិច្ឆេទចូលរៀនថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៤។

តាមរយៈកម្មវិធីអាហារូបករណ៍នេះ នឹងផ្តល់ឱ្យសិស្សនូវចំណេះដឹងដ៏រឹងមាំនៃគ្រប់ទិដ្ឋភាពទាំងអស់នៃការថតរូប។ ជាពិសេស ជួយឱ្យយុវជនកម្ពុជាជំនាន់ក្រោយ ឱ្យមានអាជីពជាអ្នកជំនាញរូបភាពក្នុងវិស័យដូចជា artist-photographer, photojournalist, re toucher and post-production, អ្នកថតរូបពាណិជ្ជកម្ម/ស្ទូឌីយ៉ូ អ្នកថតរូបព្រឹត្តិការណ៍, អ្នកគ្រប់គ្រងការតាំងពិព័រណ៍ និងអ្នកបោះពុម្ពផ្សាយ។

សាលាស្ទូឌីយ៉ូ អ៊ីមេចស៍ ផ្តល់នូវចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅក្នុងវិស័យសិល្បៈ និងបច្ចេកទេសនៃការថតរូប រួមមាន៖

- ការថតរូបពាណិជ្ជកម្ម/ស្ទូឌីយោ (ផលិតផល ម៉ូដ និង corporate)

- ការថតរូបព្រឹត្តិការណ៍ (អាពាហ៍ពិពាហ៍ កីឡា ការប្រគុំតន្ត្រី ល្ខោន រាំ)

- សារព័ត៌មាន (ថតរូប ភាពយន្តឯកសារ)

- Retouching and post-production (ការកែសម្រួលរូបថត, retouching ឌីជីថល, ការគ្រប់គ្រងក្រោយផលិត)

- ការថតវីដេអូ (ការថតវីដេអូព្រឹត្តិការណ៍ និងការកាត់តវីដេអូ)

- ការថតរូបបែបសិល្បៈ (វិចិត្រសិល្បៈ conceptual និង portrait)

ដើម្បីចុះឈ្មោះ សូមចុចលើតំណរភ្ជាប់នេះ https://forms.gle/CLABRoTLjPNmvy538

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង