ភ្នំពេញ៖ យុវជន ៤ រូប នឹងធ្វើកិច្ចពិភាក្សាពី “ ឧត្តមានុវត្តសម្រាប់យុវជនក្នុងសង្គមបច្ចុប្បន្ន” ក្នុងទិវាអន្តរជាតិសម្រាប់យុវជន នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅសាលសម្តេចតេជោ ហ៊ុន សែន វិទ្យាស្ថានជាតិអប់រំ (NIE) ។
បើតាមគេហទំព័រក្រសួងអប់រំបានឱ្យដឹងថា យុវជន ៤ រូប នឹងធ្វើកិច្ចពិភាក្សាពី “ ឧត្តមានុវត្តសម្រាប់យុវជនក្នុងសង្គមបច្ចុប្បន្ន” ក្នុងទិវាអន្តរជាតិសម្រាប់យុវជន នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅសាលសម្តេចតេជោ ហ៊ុន សែន វិទ្យាស្ថានជាតិអប់រំ (NIE) ។
យុវជនទាំង៤រូបដែលនឹងធ្វើជាវាគ្មិនកិត្តិយសមានដូចជា កញ្ញា រិទ្ធី លំអរកេសរ , កញ្ញា ឡូយ ច័ន្ទរស្មី , កញ្ញា វីរៈ សុខអុីម និងលោក ភាព សុភ័ក និងត្រូវបានសម្របសម្រួលដោយ លោក រ៉ាប៊ី។
ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំនៃកម្មវិធីអបអរសាទរ “ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា” នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧-០៨ ខែសីហា ឆ្នាំ២០២៤ ធ្វើឡើងក្រោមមូលបទ “នវានុវត្តន៍ឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” ដែលអនុញ្ញាតឱ្យមានការចូលរួមពីសាធារណជនដោយសេរី។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវបានរៀបចំដោយ នាយកដ្ឋានអប់រំយុវជន និងកុមារ និងមានការសហការឧបត្ថម្ភពីស្ថាប័នជាច្រើនដែលជាធនាគារ ក្រុមហ៊ុន សារព័ត៌មាន ឬ អង្គការនានា៕