ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំនៃកម្មវិធី អបអរសាទរ «ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា» ឆ្នាំ២០២៤ បេក្ខជនឆ្នើម ២៥រូប តំណាងក្រុមប្រឹក្សាយុវជនកម្ពុជា ដែលបានចម្រាញ់យ៉ាងល្អិតល្អន់មកពីទូទាំង២៥ រាជធានីខេត្ត សុទ្ធសឹងតែជាយុវសិស្សឆ្នើម ដែលពួកគេនឹងត្រូវតំណាងអោយខេត្តរបស់ខ្លួន ដើម្បីប្រកួតវោហាស័ព្ទជាសាធារណៈ ទៅលើ៥ប្រធានបទដោយឡែកពីគ្នា ទាក់ទងនឹង ប្រធានបទ «ក្រុមប្រឹក្សាយុវជនកម្ពុជា» នាពេលខាងមុខនេះ។
សូមបញ្ជាក់ថាការប្រកួតកម្មវិធីនិយាយជាសាធារណៈនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។ ដើម្បីកុំអោយទស្សនីយភាពដ៏កម្រមួយនេះកន្លងផុតទៅ សារធារណជនអាចចូលរួមទស្សនាដោយផ្ទាល់ វិទ្យាស្ថានជាតិអប់រំ(NIE) ចាប់ពីម៉ោង ១:០០នាទីរសៀលតទៅ៕