វៀតណាម៖ គណៈកម្មាធិការមជ្ឈិមទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាមបានជ្រើសរើសប្រធានាធិបតី To Lam ដើម្បីកាន់តំណែងជាអគ្គលេខាបក្សសម្រាប់អាណត្តិឆ្នាំ ២០២១-២០២៦ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃសៅរ៌នេះ។ ការតែងតាំងលោក To Lam នេះធ្វើឡើងប្រមាណពីរសប្តាហ៍តែប៉ុណ្ណោះបន្ទាប់ពីអតីតប្រធានបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានទទួលមរណភាព នៅអាយុ៨០ឆ្នាំ ដោយសាររោគាពាធ ក្នុងទីក្រុងហាណូយ។
យោងតាមការចុះផ្សាយរបស់កាសែតវៀតណាមដោយផ្អែកលើបទប្បញ្ញត្តិរបស់បក្ស និងការតំរង់ទិស របស់ការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សមានការពិភាក្សា និងឈានដល់ការឯកភាពខ្ពស់ជាមួយនឹងសំឡេង ១០០% ដើម្បីជ្រើសរើសយកលោក To Lam ទៅកាន់តំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សទី១៣របស់វៀតណាម។
ថ្លែងទៅកាន់គណៈប្រតិភូ លោក To Lam បានប្ដេជ្ញាថានឹងទទួលមរតក និងលើកតម្កើងកេរដំណែលរបស់ប្រទេសវៀតណាមបន្តពីលោក Nguyen Phu Trong ដោយមិនផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ខ្លួននិង ផ្តោតលើការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខ្លួន និងបន្ត យ៉ាងខ្លាំងក្លានូវយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់វៀតណាម៕