Cctimesw1140xh150cm copy

បាឋកថាពិសេសពី «យុវជន និងព្រះពុទ្ធសាសនា»​ ដោយព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព នៅក្នុងទិវាអន្តរជាតិសម្រាប់យុវជន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព នឹងមានវត្តមានក្នុងកម្មវិធី ទិវាអន្តរជាតិសម្រាប់យុវជន ដែលនឹងបកស្រាយនូវបាឋកថាពិសេសពី «យុវជន និងព្រះពុទ្ធសាសនា»​ នៅថ្ងៃទី ០៧-០៨ សីហា ២០២៤ នៅសាលសម្តេចតេជោ ហ៊ុន សែន វិទ្យាស្ថានជាតិអប់រំ (NIE)។

បើតាមគេហហទំព័រនៃក្រសួងអប់រំ បានឱ្យដឹងថា ព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព នឹងមានវត្តមានក្នុងកម្មវិធី ទិវាអន្តរជាតិសម្រាប់យុវជន ដែលនឹងបកស្រាយនូវបាឋកថាពិសេសពី «យុវជន និងព្រះពុទ្ធសាសនា»​ ។ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំនៃកម្មវិធីអបអរសាទរ “ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧-០៨ ខែសីហា ឆ្នាំ២០២៤ នឹងធ្វើឡើងក្រោមមូលបទ “នវានុវត្តន៍ឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” ដែលអនុញ្ញាតឱ្យមានការចូលរួមពីសាធារណជនដោយសេរី។

នាយកដ្ឋានអប់រំយុវជននិងកុមារ​រៀបចំកម្មវិធីនៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃទី ០៧-០៨ សីហា ឆ្នាំ២០២៤ ដែលក្នុងនោះមានជាសកម្មភាពជាច្រើនដូចជា

១-ពិព័រណ៍ស្តង់យុវជន

២-កិច្ចពិភាក្សាយុវជន

៣-កម្មវិធីប្រកួតនិយាយជាសាធារណៈ

៤-វគ្គផ្តាច់ព្រ័ត្រ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤

៥-បាឋកថាពិសេស

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវបានរៀបចំដោយ នាយកដ្ឋានអប់រំយុវជន និងកុមារ និងមានការសហការឧបត្ថម្ភពីស្ថាប័នជាច្រើនដែលជាធនាគារ ក្រុមហ៊ុន សារព័ត៌មាន ឬ អង្គការនានា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង