
ចិន៖តាមដំណឹងដែលបានចុះផ្សាយលើគេហទំព័រជាផ្លូវការនៃក្រសួងការបរទេសចិនឱ្យដឹងថា កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២០ លោកវ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក Bozkır ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ ។
លោកវ៉ាង យី បានបញ្ជាក់ថា យើងបានចូលក្នុងយុគសម័យតភ្ជាប់គ្នាជាសកល ឯកតោភាគីនិយមនិងការគាំពារនិយមគឺគ្មានច្រកចេញ ។ ប្រទេសធំមិនមែនមានន័យថាកាន់តែមានអំណាចធំនោះទេ តែគឺមានទំនួលខុសត្រូវធំ ។ ក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ប្រទេសចិននឹងបន្តគាំទ្រជានិច្ចនូវប្រព័ន្ធអន្តរជាតិដែលកម្កល់ទុកអង្គការសហប្រជាជាតិជាស្នូលនិងរបៀបរៀបរយអន្តរជាតិដែលឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។
ជាការឆ្លើយតប លោក Bozkır បានបញ្ជាក់ថា ការពង្រឹងការគាំពារពហុភាគីនិយមគឺជារបៀបវារៈអាទិភាពនៃមហាសន្និបាត។ ប្រទេសចិនគឺជាដៃគូគំនិតផ្តួចផ្តើមនិងជាដៃគូសហប្រតិបត្តិការសំខាន់នៃពហុភាគីនិយម ខ្ញុំរំពឹងទុកនូវការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនជុំវិញបញ្ហានេះ៕អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន