Cctimesw1140xh150cm copy

យុវជន២ក្រុមនឹងប៉ះគ្នាក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រកម្មវិធី«ជជែកដេញដោលយុវជនថ្នាក់ជាតិ»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវជនចំនួន២ក្រុម មកពីរាជធានីភ្នំពេញ និងខេត្តកំពង់ចាម នឹងប៉ះគ្នានៅក្នុងការប្រកួតកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៤ វគ្គផ្ដាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០ នាទីព្រឹក។

ក្រុមស្របមកពី វិទ្យាល័យ ហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី និងក្រុមបដិសេធមកពី សាលា ប៊ែលធី អន្តរជាតិ នឹងជួបគ្នានៅក្នុងការប្រកួតកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៤ វគ្គផ្ដាច់ព្រ័ត្រ ដែលនឹងត្រូវជជែកដេញដោលលើប្រធានបទ«ការបង្កើនសាលារៀនគំរូ គឺជាមាគ៌ាអាទិភាពក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា»។

សូមជម្រាបថា យុវជនដែលចូលរួមប្រកួតកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៤ មានបេក្ខជនមកពី ៣២វិទ្យាល័យ ទូទាំង ២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។ យុវជនទាំងពីរក្រុមដែលបានមកដល់វគ្គផ្ដាច់ព្រ័ត្រ បានឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងការដាក់ពិន្ទុយ៉ាងសុក្រឹតតាំងពីវគ្គជម្រុះជុំទី១៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង