Cctimesw1140xh150cm copy

នាយកដ្ឋានអប់រំយុវជននិងកុមារ​រៀបចំកម្មវិធីនៅ NIE ថ្ងៃទី ០៧-០៨ សីហា ដើម្បីអបអរ «ទិវាអន្តរជាតិសម្រាប់យុវជន»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ នាយកដ្ឋានអប់រំយុវជននិងកុមារ​រៀបចំកម្មវិធីនៅ NIE ថ្ងៃទី ០៧-០៨ សីហា ដើម្បីអបអរ «ទិវាអន្តរជាតិសម្រាប់យុវជន» លើកទី២៥ ក្រោមមូលបទ នរានុវត្តន៍ឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលអនុញ្ញាតឱ្យមានការចូលរួមពីសាធារណជនដោយសេរី។

បើតាមគេហទំព័រនៃក្រសួងអប់រំ បានឱ្យដឹងថា នាយកដ្ឋានអប់រំយុវជននិងកុមារ​រៀបចំកម្មវិធីនៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃទី ០៧-០៨ សីហា ឆ្នាំ២០២៤ ដែលក្នុងនោះមានជាសកម្មភាពជាច្រើនដូចជា

១-ពិព័រណ៍ស្តង់យុវជន

២-កិច្ចពិភាក្សាយុវជន

៣-កម្មវិធីប្រកួតនិយាយជាសាធារណៈ

៤-វគ្គផ្តាច់ព្រ័ត្រ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤

៥-បាឋកថាពិសេស

ប្រភព៖ គេហទំព័រហ្វេសប៊ុក MOEYs Cambodia 

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំនៃកម្មវិធីអបអរសាទរ “ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧-០៨ ខែសីហា ឆ្នាំ២០២៤ នឹងធ្វើឡើងក្រោមមូលបទ “នវានុវត្តន៍ឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” ដែលអនុញ្ញាតឱ្យមានការចូលរួមពីសាធារណជនដោយសេរី។

សម្រាប់ ខួបទី២៥ ទិវាអន្តជាតិសម្រាប់យុវជន ១២ សីហា ក្រោមមូលបទជាសាកល "ទិវាអន្តរជាតិសម្រាប់ ឆ្នាំ២០២៤៖ នវានុវត្តន៍ផ្នែកឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព" ដោយផ្តោតលើវិធីសាស្ត្រដែលមនុស្សវ័យក្មេងប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលដើម្បីជំរុញវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាន SDGs តាមរយៈការអបអរសាទរការរួមចំណែកផ្នែកឌីជីថលរបស់យុវជន យើងអាចជំរុញនវានុវត្តន៍ និងការសហការបន្ថែមទៀតឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវបានរៀបចំដោយ នាយកដ្ឋានអប់រំយុវជន និងកុមារ និងមានការសហការឧបត្ថម្ភពីស្ថាប័នជាច្រើនដែលជាធនាគារ ក្រុមហ៊ុន សារព័ត៌មាន ឬ អង្គការនានា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង