អាម៉េរិក៖ ប្រទេសអ៊ុយក្រែនបានទទួលយន្តហោះចម្បាំង F-16 ជំនាន់ទី ៤ ដែលជាយន្តហោះចម្បាំងបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរជាជំនួយពិសេសរបស់សម្ព័ន្ធមិត្តណាតូគឺប្រទេសដាណឺម៉ាក និងហូឡង់។ ជំនួយជូនអ៊ុយក្រែននូវយន្តហោះចម្បាំងដល់អ៊ុយក្រែនបានបង្កឲ្យស្ថានភាពក្នុងតំបន់សង្រ្គាមនៅលោកខាងកើតកាន់តែប្រឈមជាមួយនិងគ្រោះថ្នាក់កាន់តែខ្លាំងឡើងបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីល្ងាចថ្ងៃទី ៣១ ខែកក្កដា។
យោងតាមទីភ្នាក់ងារ Bloomberg កាលបរិច្ឆេទផុតកំណត់ក្នុងការបញ្ជូនយន្តហោះ F-16 គឺនៅចុងខែកក្កដា។ ប្រភពដដែលបានបញ្ចាក់ទៀតថា ប្រទេសអ៊ុយក្រែនបានទទួលយន្តហោះប្រភេទនេះតិចគ្រឿងបំផុត ក៏ប៉ុន្តែនាពេលខាងមុខអ៊ុយក្រែនអាចនឹងទទួលបានយន្តហោះ F-16 យ៉ាងហោចណាស់ចំនួន ៧៩ គ្រឿងពីប្រទេសហូឡង់ ដាណឺម៉ាក បែលហ្សិក និងន័រវែស។
ការបញ្ចូនយន្តហោះចម្បាំងបំពាក់ក្បាលនុយក្លេអ៊ែរទៅកាន់អ៊ុយក្រែនបែបនេះគឺជាសញ្ញាបង្ហាញភាពអវិជ្ជមានរបស់ក្រុមណាតូ ដែលរុស្ស៊ីតែងតែធ្វើការហាមឃាត់ជារឿយៗនៃការបញ្ចូនយន្តហោះដែលបំពាក់ក្បាលនុយក្លែអ៊ែរធ្វើសង្រ្គាមប្រឆាំងជាមួយរុស្ស៊ី៕