681 ezgif.com resize
Moneygramott moi1280x163px

អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ១០៩រូប មកពី៤៦អង្គភាព នឹងចូលរួមថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កណ្តាល៖ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ សរុបចំនួន ១០៩រូប មកពី៤៦អង្គភាព នឹងចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដែលនឹងធ្វើឡើងនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

ព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥សីហាខាងមុខនេះ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈនៅតាមគ្រប់វត្តអារាម នឹងទូងស្គរ និងបាញ់កាំជ្រួយ នៅទីដែលអាចធ្វើទៅបាន ក្នុង ថ្ងៃបើកការដ្ឋានសាងសង់ ដើម្បីបង្ហាញពីការគាំទ្រលើកទឹកចិត្ត សម្រេចការអនុវត្តនូវគម្រោងនេះ។

គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្តកែប មានប្រជាជនសរុបប្រមាណជិត២លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ គម្រោងនេះ គឺជីកលើព្រែកកម្ពុជាដែលសល់ពីជំនាន់ដើមខ្លះ និង បង្កើតថ្មី ដែលនឹងអាចអនុញ្ញាតិឱ្យនាវាប្រភេទមួយចំនួនអាចចរាចរណ៍បាន កាត់បន្ថយការចំណាយដល់ វិស័យដឹកជញ្ជូន បង្កើនការវិនិយោគ អចលនទ្រព្យ ទេសចរណ៍ បរិស្ថានបៃតង ជាពិសេសសម្រួលដល់វិស័យកសិកម្មកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង