Cctimesw1140xh150cm copy

និស្សិតកម្ពុជា ៦ រូប ជាប់ជ័យលាភី «កម្មវិធីគ្រាប់ពូជដើម្បីអនាគតឆ្នាំ២០២៤» ដែលនឹងចូលរួមនៅប្រទេសចិន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ​៖ និស្សិតកម្ពុជា ៦ រូប ជាប់ជ័យលាភីចូលរួមកម្មវិធីគ្រាប់ពូជដើម្បីអនាគតឆ្នាំ២០២៤ របស់ក្រុមហ៊ុន ហួវៃ កម្ពុជា ដែលនឹងចូលរួមដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសចិន។

បើតាមគេហទំព័រនៃ Huawei Cambodia បានឱ្យដឹងថា និស្សិតកម្ពុជា ៦ រូប ជាប់ជ័យលាភីចូលរួមកម្មវិធីគ្រាប់ពូជដើម្បីអនាគតឆ្នាំ២០២៤ ជានិស្សិតដែលមកពីសាកលវិទ្យាល័យមួយចំនួនដូចជា AUPP ចំនួន ៣រូប , CamTech ២រូប , និង RUPP មួយរូប។

Seeds for the Future គឺជាកម្មវិធី CSR របស់ Huawei នៅកម្រិតសាជីវកម្ម ដែលកម្មវិធីនេះនឹងជ្រើសរើសនិស្សិតមានទេពកោសល្យវ័យក្មេងមកពីជុំវិញពិភពលោក ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ការប្រកួតប្រជែងជាសាកល និងសកម្មភាពអតីតនិស្សិតដែលកំពុងបន្តផ្តោតលើបច្ចេកវិទ្យាឌីជីថល វាផ្តល់ឱ្យពួកគេបានចូលរួមជាមួយនឹងវេទិកាដ៏សំខាន់មួយដើម្បីយល់ពីការច្នៃប្រឌិតក្នុងឧស្សាហកម្ម បទពិសោធន៍ផ្លាស់ប្តូរវប្បធម៌ និងបណ្តុះស្មារតីសហគ្រិន។

សិស្សទាំង៦រូបដែលត្រូវបានជ្រើសរើស បានឆ្លងកាត់ដំណាក់កាលជាច្រើនទម្រាំអាចមកដល់ដំណាក់កាលចុងក្រោយនេះ ដោយមានការឆ្លងកាត់ដំណាក់កាលដាក់ពាក្យតាមប្រព័ន្ធអនឡាញ បន្ទាប់មកមានការជម្រុះមកធ្វើតេស្ត ហើយអ្នកដែលធ្វើតេស្តបានពិន្ទុខ្ពស់ ត្រូវបានជ្រើសរើសទៅវគ្គសម្ភាស បន្ទាប់មកក្រោយសម្ភាស ទើបចេញជាសមិទ្ធផលនៃយុវជនទាំង៦រូបខាងលើ។សិស្សនឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅថ្ងៃទី២២ ដល់ ៣០ កញ្ញា ២០២៤។

គួរបញ្ជាក់ផងដែរថា បេក្ខជនដែលអាចចូលរួមកម្មវិធីនេះបានត្រូវមានលក្ខខណ្ឌគ្រប់គ្រាន់ដូចជា ជាសិស្សដែលរៀននៅសាកលវិទ្យាល័យមានកម្រិតពិន្ទុ GPA 3.0 ឡើង អាចនិយាយភាសាអង់គ្លេសបានល្អ ចូលចិត្តការបង្កើតថ្មី បច្ចេកវិទ្យា ការប្រកបដោយចីរភាព និងការទំនាក់ទំនងផ្លាស់ប្តូរវប្បធម៌ជាដើ​ម ដែលជាពិសេសគឺមានចំណាប់អារម្មណ៍ខ្លាំងមកលើវិស័យបច្ចេកវិទ្យា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង