Cctime 6monthsfree desktop
Cc times  web banner kh (2)

ឱកាសអាហារូបករណ៍រយៈពេល៥ឆ្នាំពេញនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាត្បូងឃ្មុំ ចំនួន ១២០ កន្លែង

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អាហារូបករណ៍១២០កន្លែងរយៈពេល៥ឆ្នាំពេញសម្រាប់សិក្សាមុខជំនាញ ចំនួន៤ នៅសាលាតិចណូត្បូងឃ្មុំ កំពុងបើកទទួលពាក្យរហូតដល់ថ្ងៃទី ០២ ធ្នូ ២០២៤។

បើតាមសេចក្តីជូនដំណឹងនៃវិទ្យាស្ថានបច្ចេកវិទ្យា បានឱ្យដឹងថា បានឱ្យដឹងថា អាហារូបករណ៍១២០កន្លែងរយៈពេល៥ឆ្នាំពេញសម្រាប់សិក្សាមុខជំនាញ ចំនួន៤ នៅសាលាតិចណូត្បូងឃ្មុំ បើកទទួលពាក្យចាប់ពីថ្ងៃទី ៣០ តុលា ២០២៤ ដល់ថ្ងៃ ២៤ វិច្ឆិកា ២០២៤។ អាហារូបករណ៍នេះផ្តល់ជូនលើមុខជំនាញចំនួន ៤ដូចជា ទេពកោសល្យគីមី និងអាហារ ទេពកោសល្យសំណង់ស៊ីវិល ទេពកោសល្យអគ្គិសនី និងថាមពល និងទេពកោសល្យឧស្សាហកម្ម និងមេកានិច។ អាហារូបករណ៍ផ្តល់ជូនក្នុងមួយមុខជំនាញ ចំនួន ៣០រូប។

ដើម្បីដាក់ពាក្យ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល។ បេក្ខជននឹងឆ្លងកាត់ការប្រលងនាថ្ងៃទី ២៧ ខែវិច្ឆិកា ២០២៤ ចាប់ពីម៉ោង ៧ ព្រឹក នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាត្បូងឃ្មុំ លើវិញ្ញាសាជាភាសាខ្មែរ ដែលមាន គណិតវិទ្យា តក្កវិទ្យា រូបវិទ្យានិងគីមីវិទ្យា ។ គួរបញ្ជាក់ថា ឈ្មោះប្រលងនឹងត្រូវបានបិទនៅថ្ងៃទី២៦ វិច្ឆិកា ២០២៤ វេលាម៉ោង ៤សៀល នៅសាលាផ្ទាល់ ព្រមទាំងប្រកាសក្នុងបណ្តាញសង្គមផងដែរ។

ក្រោយការប្រលង លទ្ធផលនឹងត្រូវបានប្រកាសនៅទីតាំងសាលាផ្ទាល់ ព្រមទាំងប្រកាសក្នុងបណ្តាញសង្គមផងដែរ នាថ្ងៃទី ៣០ វិច្ឆិកា ២០២៤។ ប្រសិនបើមានចម្ងល់នានា អាចទាក់ទងទៅកាន់សាលាដោយផ្ទាល់តាមរយៈ ០៧៨ ៣៧៨ ៣៧៨ ឬ០៧៧ ៨៨៩ ៩៣៩។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាត្បូងឃ្មុំមានទីតាំងនៅក្នុងបរិវេណនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានជ្រើសរើសសិស្សចូលរៀនដំបូងនៅឆ្នាំ២០១៧-២០១៨ រហូតមកដល់ពេលនេះ ជាឆ្នាំទី៧ហើយ ដែលសាលាបានបើកការបណ្តុះបណ្តាលសម្រាប់សិស្សនិស្សិតសរុបប្រមាណ ១៧០ នាក់ ដែលក្នុងនោះមានសិស្សស្រីប្រមាណ ៧១ នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង