រុស្សី៖ រថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានក្រឡាប់កាលពីថ្ងៃចន្ទ នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី បានបណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួសធ្ងន់ និងស្រាល។ មន្ត្រីផ្លូវដែករុស្ស៊ីបានបញ្ចាក់ថា រថភ្លើងដឹកអ្នកដំណើរកំពុងធ្វើដំណើរក្នុងលទិសដៅដែលបានកំណត់ទុកក៏មានរថយន្តដឹកទំនិញមួយគ្រឿងបានឆ្លងកាត់នៅតំបន់ Volgograd ដោយបើកចូលទៅក្នុងផ្លូវដែកសម្រាប់ឆ្លងកាត់នៅក្នុងស្រុកមួយផ្សេងទៀតដែលបណ្តាលឲ្យរថភ្លើងធ្លាក់ផ្លូវ។
តាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ីនៅក្នុងហេតុការណ៍នេះក៏បានបណ្ដាលឲ្យមនុស្ស ៥៥ នាក់ រួមទាំងកុមារ និងបុគ្គលិកពីរនាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាន់ ដោយមានអ្នកដំណើរ ១៤០ នាក់ផ្សេងទៀតបានរងរបួសស្រាល ។ ក្នុងហេតុការណ៍នេះ បានធ្វើឲ្យសមត្ថកិច្ចក្នុងតំបន់បើកការស៊ើបអង្កេតស្វែងរកមូលហេតុបន្ថែមជុំវិញនៃគ្រោះថ្នាក់ដល់កម្រកើតមានបែបនេះ៕