វៀតណាម៖ តម្លៃប្រេងសាំងនៅក្នុងប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី ២០ ខែមិថុនាធ្លាក់ចុះតម្លៃថេរត្រឹម ២២,៨៨០ ដុង (0.90 ដុល្លារ) រឺប្រមាណ ៣៧០០រៀលក្នុងមួយលីត្រគិតជាប្រាក់ខ្មែរ។ ប្រេងសាំងប្រភេទ E5 RON92 បានធ្លាក់ចុះ ១.២២% មកនៅត្រឹម ២១,៩០០ ដុង ។ប្រេងម៉ាស៊ូតបានធ្លាក់ចុះ ១.៥១% មកនៅត្រឹម ២០.១៩០ ដុង។
យោងតាមនិយតករវៀតណាមបានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈជាសកលក្នុងរយៈពេលប្រាំពីរថ្ងៃចុងក្រោយនេះបានធ្លាក់ថ្លៃដោយសារតែមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលជំរុញឲ្យសាំងមានការធ្លាក់ចុះ។ប្រេងសាំងបានធ្លាក់ចុះ ១.៦-១.៧% នៅទូទាំងពិភពលោក ហើយប្រេងបានធ្លាក់ចុះ ១.៨-៣% ក្នុងរយៈប៉ុន្មានសប្តាហ៍ជាប់ៗគ្នានេះ ដោយសាំងប្រភេទ RON95 ឥឡូវនេះមានតម្លៃ ៩៥,៦ ដុល្លារក្នុងមួយបារ៉ែល ហើយប្រេងម៉ាស៊ូតមានតម្លៃ ៩៧,៥ ដុល្លារ៕