681 ezgif.com resize
Moneygramott moi1280x163px

សាកសព«អ្នកបើកឧទ្ធម្ភាគចក្រ»ទាំង២រូបត្រូវបានរកឃើញជាមួយសាររំលែកទុក្ខពីមហាជន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ពោធិ៍សាត់៖ កម្លាំងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលបាត់នៅតំបន់ជួរភ្នំក្រវាញ គិតត្រឹមថ្ងៃទី ៣០ កក្កដានេះ បានប្រទះឃើញសាកសព អាកាសយានិក២រូបហើយ នៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយកម្លាំងចម្រុះបានរកឃើញសាកសពអាកាសយានិកម្នាក់ស្លាប់នៅនឹងកន្លែងឧទ្ធម្ភាគចក្រធ្លាក់ និង ម្នាក់ទៀត ស្លាប់នៅចម្ងាយប្រមាណ ២១០ម៉ែត្រ ពីកន្លែងឧទ្ធម្ភាគចក្រធ្លាក់។ ការរកឃើញសាកសពនេះ ជាក្តីរន្ធត់ និងចូលរួមរំលែកទុក្ខពីថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ចំពោះការពលីរបស់អាកាសយានិក២រូប។

ក្រោយរកឃើញសាកសពភ្លាម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និង ជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំប្រតិបត្តិការរុករកដោយផ្ទាល់ បានរៀបចំសន្និសីទសារព័ត៌មានបញ្ជាក់ពីលទ្ធផលនៃស្វែងរកឧទ្ធម្ភាគចក្រដែលបានធ្លាក់។ លោកថា ក្រុមប្រតិបត្តិការអ្នករុករក នៅថ្ងៃទី២៩ កក្កដា បានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ បានស្លាប់នៅកន្លែងឧទ្ធម្ភាគចក្រធ្លាក់ និង នៅព្រឹកថ្ងៃទី៣០ កក្កដានេះ អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ត្រូវបានរកឃើញស្លាប់នៅចម្ងាយប្រមាណ ២១០ម៉ែត្រពីកន្លែងឧទ្ធម្ភាគចក្រធ្លាក់។

បើតាម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សពដែលរកឃើញចុងក្រោយគឺលោក ស៊ុន ផល្លា ជាប្រធានក្រុម ត្រូវបានពិនិត្យឃើញថា មានស្លាកស្នាមពេលដែលធ្លាក់ឧទ្ធម្ភាគចក្រភ្លាម មិនទាន់បាត់បងជីវិតភ្លាមៗទេ ហើយឃើញថាលោកបានយកអាវរបស់ខ្លួនទៅក្របលើសាកសពរបស់លោក ខេង ឆៃយុទ្ធ តែអាចដោយសារយូរថ្ងៃទើបបាត់បង់ជីវិត។

បច្ចុប្បន្ន កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ កំពុងធ្វើប្រតិបត្តិការយ៉ាងណា ចុះយកសាកសពរបស់អាកាសយានិកទាំងពីរ ទៅរៀបចំធ្វើពិធីបុណ្យសពតាមប្រពៃណី ហើយសាររំលែកទុក្ខពីថ្នាក់ដឹកនាំ និង សាធារណជនបានចេញជាបន្តបន្ទាប់ផ្ញើជូនក្រុមគ្រួសារនៃសព៕

Khcct banner

អត្ថបទទាក់ទង