ភ្នំពេញ៖ ដោយសន្ទុះនៃការគាំទ្រ ក្នុងថ្ងៃកម្មវិធី បើកសម្ពោធផ្ទះវីឡាគំរូ Premium Gold Villa និងទទួលបានការផ្ដល់កិត្តិយស ពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ក្រុមហ៊ុននឹងបន្តការផ្ដល់ជូន ការបញ្ចុះតម្លៃពិសេសរហូតដល់ 12% និងការបង់ប្រាក់ដែលមានភាពងាយស្រួល ជាមួយនឹងអត្រាការប្រាក់ទាបបំផុត ដែលនឹងផ្ដល់ជូនដោយធនាគារ កាណាឌីយ៉ា ក.អ រហូតដល់បំណាច់ខែកក្កដា ឆ្នាំ2024 នេះ។
គម្រោងដែល អស្ចារ្យបំផុត លាតសន្ធឹងលើ ផ្ទៃដី 13,5 ហិចតា ផ្ដល់នូវបទពិសោធន៍រស់នៅបែបសហគមន៍ទំនើប និងភាពប្រណិត ល្អឥតខ្ចោះ នៃស្ថាបត្យកម្មដែលល្អឯក កំពុងបង្ហាញខ្លួន នៅក្នុងទីក្រុងរណបជ្រោយចង្វារ ដែលអមដោយទន្លេសងខាង មានសរុប 8 ម៉ូតផ្ទះវីឡា និងអគារសម្រាប់ពាណិជ្ជកម្ម។
កុំឱ្យការផ្ដល់ជូនដ៏ពិសេសមិនធ្លាប់មានរំលងផុតទៅឱ្យសោះ !!!
គម្រោងជ្រោយចង្វារហ្គាដិន មាន ចក្ខុវិស័យក្នុងការបង្កើតសហគមន៍ទំនើប និង ប្រណិតភាព នៅក្នុងទីក្រុងរណបជ្រោយចង្វារ ដែលនឹងផ្ដល់នូវ សហគមន៍មួយដែលហ៊ុមព័ទ្ធដោយធម្មជាតិ ភាពស្ងប់ស្ងាត់សម្រាប់ការរស់នៅ និងគម្រោងអគារពាណិជ្ជកម្ម ដែលស្ថិតនៅលើផ្លូវអាជីវកម្ម OCIC។
ដើម្បីកាន់តែជ្រាបច្បាស់ និងទទួលបាននូវការផ្ដល់ជូនដែលមិនធ្លាប់មានពីមុនមក អតិថិជនអាចអញ្ជើញមកទស្សនានៅទីតាំង របស់គម្រោងផ្ទាល់ស្ថិតលើដងវិថី OCIC ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមរយៈលេខ 089 822 009 / 093 822 009 ឬ023 901 551 / 023 901 552។