ឡូសអេនជឺលេស៖ ភ្លើងឆេះព្រៃប៉ុន្មានថ្ងៃជាប់គ្នានៅសហរដ្ឋអាម៉េរិក និងកាណាដាបានឆេះសន្ធោសន្ធៅពេញផ្ទៃប្រទេសដោយបានបំផ្លាញព្រៃលើផ្ទៃដីប្រមាណជាង ២លានហិកតា។ គិតត្រឹមថ្ងៃអង្គារនេះមានភ្លើងឆេះព្រៃសរុប៩៦មួយទីទាំងផ្សេងៗគ្នា នៅសហរដ្ឋអាម៉េរិក និងក្បែរព្រំដែនគឺប្រទេសកាណាដា ដែលបានលេបត្របាក់អស់ព្រៃ និងផ្ទៃដីជាច្រើនលានហិកតា។ នេះបើយោងតាមការចេញផ្សាយរបស់មជ្ឈមណ្ឌលជាតិអន្តរការីអគ្គីភ័យនៃសហរដ្ឋអាម៉េរិក។
យោងតាមសមត្ថកិច្ចពន្លត់ភ្លើងឆេះព្រៃរដ្ឋកាលីហ្វ័រញ៉ា គិតត្រឹមថ្ងៃអាទិត្យ ភ្លើងបានលេបត្របាក់ព្រៃឈើ អស់ចំនួន៣៥ម៉ឺនហិកតា ហើយកំពុងបន្តឆេះរីករាលដាលយ៉ាងខ្លាំងកាន់តែខ្លាំងឡើងថែមទៀតទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពន្លត់ពីសមត្ថកិច្ចជំនាញក៏ដោយ។ ទំហំភ្លើងបានបន្តឆាបឆេះកាន់តែខ្លាំងឡើងដែលបង្កការព្រួយបារម្ភកាន់តែខ្លាំងដល់អាជ្ញាធរក្នុងតំបន់។
អាម៉េរិកបានបញ្ចូនអ្នកពន្លត់អគ្គីភ័យ និងបុគ្គលិកជំនួយចំនួន ២៧,១១០ នាក់ត្រូវបានចាត់តាំងឱ្យទៅពន្លត់ភ្លើងឆេះព្រៃនៅទូទាំងប្រទេស រួមទាំងក្រុមនាវិកចំនួន ៦០៤ នាក់ ឧទ្ធម្ភាគចក្រ ១,៦២៥ គ្រឿង។
គួរបញ្ជាក់ថាជារឿយៗភាគខាងលិចសហរដ្ឋអាម៉េរិក តែងតែជួបប្រទះនិងមហន្តរាយភ្លើងឆេះព្រៃ ដោយសារតែអាកាសធាតុកាន់តែក្តៅស្ងួត គ្មានភ្លៀងហើយបង្កការឆាបឆេះជាខ្លាំងដែលពិបាកក្នុងការទប់ស្កាត់ទាន់ពេលវេលា។ ភ្លើងឆេះព្រៃនៅរដ្ឋ Oregon កាលពីដើមខែកក្កដានេះ បានបំផ្លាញព្រៃឈើអស់ជាង ២៩ម៉ឺនហិកតារហូតមកទល់ពេលនេះ សមត្ថកិច្ចទើបតែពន្លត់ ទប់បានប្រមាណ៧០ប៉ុណ្ណោះតែប៉ុណ្ណោះដោយសារតែអាកាសធាតុពិបាកក្នុងការពន្លត់៕