ភ្នំពេញ៖ សមាគមបណ្ដាញយុវជនកម្ពុជា ( CYN) កំពុងជ្រើសរើសយុវជន ២០នាក់ រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលពី «ជំនាញការងារមូលដ្ឋាន និងជំនាញទន់» រយៈពេលបីសប្តាហ៍នៅរាជធានីភ្នំពេញ។
បើតាមគេហទំព័រនៃ សមាគមបណ្ដាញយុវជនកម្ពុជា ( CYN) បានឱ្យដឹងថា CYN កំពុងជ្រើសរើសយុវជន ២០នាក់ រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលពី «ជំនាញការងារមូលដ្ឋាន និងជំនាញទន់» រយៈពេលបីសប្តាហ៍នៅរាជធានីភ្នំពេញ។
ជាអត្ថប្រយោជន៍នៃការចូលរួមវគ្គបណ្តុះបណ្តាលនេះ សិស្សនឹងអាចទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គ ឱកាសដាក់យកកញ្ចប់ថវិកាខ្នាតតូចដើម្បីអនុវត្តគម្រោង និងអាចទទួលបាននូវជំនាញ ចំណេះដឹងថ្មី និងបង្កើតទំនាក់ទំនងជាមួយយុវជន និងគ្រូបង្គោល។ ដើម្បីអាចចូលរួមបាន បេក្ខជនត្រូវមានលក្ខខណ្ឌដូចតទៅ ត្រូវតែយុវជនកំពុងសិក្សាថ្នាក់កុំព្យូទ័រនៅសមាគមបណ្ដាញយុវជនកម្ពុជា (CYN) , ជាយុវជនដែលកំពុងស្វែងរកការងារ ជាពិសេសអាចចូលរួមវគ្គបណ្តុះបណ្តាលពេញគ្រប់វគ្គ និងមានការប្តេជ្ញាខ្ពស់ក្នុងការចូលរួមរៀនសូត្រ ចែករំលែក និងធ្វើការងារជាក្រុម។
វគ្គបណ្តុះបណ្តាល "ជំនាញការងារមូលដ្ឋាន និងជំនាញទន់'' មានរយៈពេល ៣សប្តាហ៍ ដែលក្នុងនោះត្រូវបានបែងចែកចេញជាបីវគ្គគឺ:
•សប្តាហ៍ទី១៖ ទី១៧ ដល់ ទី១៨ ខែសីហា ឆ្នាំ២០២៤ (ការសរសេរប្រវត្តិរូបសង្ខេប និងលិខិតអម ត្រៀមសម្រាប់ការសម្ភាសការសរសេរអុីម៉ែល រដ្ឋបាល & លេខាធិការ)
•សប្តាហ៍ទី២៖ ទី២៤ ដល់ទី២៥ ខែសីហា ឆ្នាំ២០២៤ (ភាពជាអ្នកដឹកនាំ ទំនាក់ទំនង សម្របសម្រួល និងការរៀបចំកម្មវិធី)
•សប្តាហ៍ទី៣៖ ទី៧ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២៤ (ការសរសេរសំណើរគម្រោងខ្នាតតូច និងសរសេររបាយការណ៍)
យុវជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមត្រូវមានលក្ខខណ្ឌដូចជា ជាយុវជនដែលកំពុងស្វែងរកការងារ ព្រមទាំងអាចចូលរួមវគ្គបណ្តុះបណ្តាលពេញគ្រប់វគ្គ និងមានការប្តេជ្ញាខ្ពស់ក្នុងការចូលរួមរៀនសូត្រ ចែករំលែក និងធ្វើការងារជាក្រុម។ យុវជនអាចដាក់ពាក្យតាមរយៈតំណភ្ជាប់ Google Form គឺ https://forms.gle/bDpJCAQsdtrR7RpSA អោយបានមុនថ្ងៃ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។
គួរបញ្ជាក់ផងដែរថា សមាគមបណ្ដាញយុវជនកម្ពុជា ( CYN) តែងបង្កើតឡើងការបណ្តុះបណ្តាលដែលលើកកម្ពស់សមត្ថភាពយុវជនជំនាន់ក្រោយឱ្យមានជំនាញ និងសមត្ថភាពដែលចម្បងក្នុងសតវត្យទី២១ មិនថាការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ឬ ការត្រៀមលក្ខណៈស្វែងរកការងារនោះឡើយ៕