681 ezgif.com resize
Swift cc time

រកឃើញ«ឧទ្ធម្ភាគចក្រ»ដែលបាត់នៅជួរភ្នំក្រវាញ នៅចំណុចភ្នំយ៉ាវយ៉ៃ ខេត្តពោធិ៍សាត់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ពោធិ៍សាត់៖ «ឧទ្ធម្ភាគចក្រ»បាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ បានរកឃើញហើយ នៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយប្រតិបត្តិការរុករកអស់រយៈពេល ១៧ថ្ងៃ គិតត្រឹមថ្ងៃទី២៩កក្កដានេះ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា បន្ទាប់ពីបើកប្រតិបត្តិការរុករក អស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី១២ ខែកក្កដាហើយ។ ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ។

សូមបញ្ជាក់ថា មធ្យោបាយក្នុងប្រតិបត្តិការរុករកនេះមានដូចជា ឧត្ថម្ភាគចក្រ ដ្រូន កងទ័ពថ្មើរជើងមកពីខាងកងទ័ពជើងអាកាស កងទ័ពជើងគោក កងទ័ពជើងពិសេសជាដើម សរុបមានជាង១,០០០នាក់៕

Khcct banner

អត្ថបទទាក់ទង