Cctimesw1140xh150cm copy

អាជ្ញាធរកោះកុង ឱ្យពលរដ្ឋនៅតាមមាត់ព្រែកតាតៃប្រយ័ត្ន ខណៈកម្ពស់ទឹកហក់ឡើងខ្ពស់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាពតំណាង៖ ក្រសួងធនធានទឹក និងឧតុនិយម

កោះកុង៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង នៅថ្ងៃទី២៦កក្កដានេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពទឹកព្រែកតាតៃក្នុងរយៈពេល២ថ្ងៃនេះ បានហក់ឡើងក្នុងកម្រិតគួរឲ្យព្រួយបារម្ភ និងមានការជន់លិចតំបន់មួយចំនួននៅតាមបណ្ដោយមាត់ព្រែកដែលបណ្ដាលមកពីការបើកបង្ហូរទឹកចេញយ៉ាងគំហុកពីវារីអគ្គិសនី តាត(២.០០០ម៣/១វិនាទី)រួមទាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំងទាំងថ្ងៃទាំងយប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទដែលមានទីលំនៅ និង អាស្រ័យផលនៅតាមបណ្ដោយមាត់ព្រែកតាតៃ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ និងការបាត់បង់ខូចខាតទ្រព្យសម្បត្តិបណ្ដាលមកពីជំនន់ទឹកព្រែក ដែលអាចកើតមានឡើងជាយថាហេតុ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង