681 ezgif.com resize
Swift cc time

សិស្សកម្ពុជាឈ្នះមេដាយ១២០គ្រឿង ពីការប្រកួតគណិតវិទ្យាអន្តរជាតិនៅសិង្ហបុរី

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ការប្រកួតគណិតវិទ្យាអូឡាំពិកអន្តរជាតិសិង្ហបុរី ២០២៤ (The Singapore International Math Olympiad Challenge 2024) បានបញ្ចប់កាលពីថ្ងៃទី២៤ កក្កដា កន្លងទៅ។ ក្នុងនោះសិស្សកម្ពុជា ចំនួន ១១៩នាក់ ដែលតំណាងឲ្យគ្រឹះស្ថានអប់រំចំនួន ៤១ មកពីរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួនបានឈ្នះមេដាយចំនួន១២០គ្រឿង។

ក្នុងចំណោមបេក្ខជនប្រមាណ ២.៣០០នាក់ មាន ១១៩នាក់មកពីប្រទេសកម្ពុជា ដែលតំណាងឲ្យគ្រឹះស្ថានអប់រំចំនួន ៤១ មកពីរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន។ ជាមួយគ្នានោះ សិស្សកម្ពុជាបានឈ្នះមេដាយចំនួន១២០គ្រឿង រួមមាន មេដាយមាស ១៧គ្រឿង មេដាយប្រាក់ ៣៦គ្រឿង មេដាយសំរិទ្ធ ៦៧គ្រឿង និងមេដាយកិត្តិយសចំនួន ១៤គ្រឿងទៀត ។

នៅក្នុងព្រឹត្តិការណ៍ប្រកួតនេះ មានសិស្សមកពី ៣០ ប្រទេស រួមមាន ប្រទេសកម្ពុជា អាស៊ែបៃហ្សង់ តួកគី ឥណ្ឌូនេស៊ី ឥណ្ឌា ឡាវ ម៉ិកស៊ិក ម៉ុងហ្គោលី នូវែលសេឡង់ ប៉ាគីស្ថាន ម៉ាឡេស៊ី ហ្សកដានី នូវែលសេឡង់ មីយ៉ាន់ម៉ា កាហ្សាក់ស្ថាន នីហ្សេរីយ៉ា ហ្វីលីពីន ហ្គាណា ថៃ អ៊ូសបេគីស្ថាន ប្រេស៊ីល អ៊ីរ៉ង់ ជប៉ុន អារ៉ាប់រួម ឌូបៃ កៀហ្ស៊ីស៊ីស្ថាន ចិន កាណាដា វៀតណាម ម៉ូរីស និងស្រីលង្កា ជាដើម។

សូមជម្រាបថា ការប្រកួតគណិតវិទ្យាអូឡាំពិកអន្តរជាតិសិង្ហបុរី គឺជាការប្រកួតប្រជែងប្រចាំឆ្នាំដ៏ល្បីល្បាញមួយដែលប្រមូលផ្តុំអ្នកចូលចិត្តគណិតវិទ្យាវ័យក្មេងមកពីជុំវិញពិភពលោក ដែលមានគោលបំណងបណ្តុះ និងលើកកម្ពស់ទេពកោសល្យគណិតវិទ្យា ផ្តល់នូវវេទិកាសកលសម្រាប់សិស្សានុសិស្សដើម្បីបង្ហាញពីជំនាញរបស់ពួកគេ និងចូលរួមជាមួយមិត្តភក្តិក្នុងស្មារតីនៃការប្រកួតប្រជែងមិត្តភាព៕


Khcct banner

អត្ថបទទាក់ទង