ភ្នំពេញ៖ LCOY ស្វែងរកប្រតិភូយុវជនចំនួន ២០ រូប ចូលរួមវគ្គបណ្តុះបណ្តាលពី «ការប្រែប្រួលអាកាសធាតុ» ដែលផ្តោតលើការពិភាក្សាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ពង្រឹងអំណាចយុវជន ក្នុងការបង្ហាញអំពីបញ្ហា និងលើកយកនូវដំណោះស្រាយទប់ស្កាត់ផលប៉ះពាល់ដែលបង្កដោយការប្រែប្រួលអាកាសធាតុ។
LCOY ជាវេទិកាកិច្ចពិភាក្សាក្នុងស្រុកដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ, ពង្រឹងអំណាចយុវជន ជាពិសេសគឺធ្វើអោយសម្លេងរបស់យុវជនត្រូវបានលឺ និងចាត់ទុកជាធាតុចូលដ៏សំខាន់ក្នុងយុទ្ធសាស្រ្តផ្សេងៗ តាមរយៈឱកាសក្នុងការ
បង្ហាញអំពីបញ្ហា និងលើកយកនូវដំណោះស្រាយទប់ស្កាត់ផលប៉ះពាល់ដែលបង្កដោយការប្រែប្រួលអាកាសធាតុទាំងថ្នាក់ជាតិ និងអន្តរជាតិ។
តាមរយៈការធ្វើជាប្រតិភូយុវជន យុវជននឹងអាចពង្រឹងជំនាញភាពជាអ្នកដឹកនាំក្នុងវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ , បង្កើនការយល់ដឹងអំពីបញ្ហាបរិស្ថាន និងការអនុវត្តប្រកបដោយចីរភាព មានឱកាសក្នុងការចូលរួមសន្និសីទយុវជនក្នុងស្រុក (Local Confererence of Youth - LCOY 2024) អាចចូលរួមកិច្ចសន្ទនាអំពីគោលនយោបាយជាមួយតំណាងភាគីពាក់ព័ន្ធនៅកម្រិតថ្នាក់ជាតិ ។ ជាពិសេសអាចបង្កើតទំនាក់ទំនងជាមួយក្រុមដឹកនាំយុវជនវ័យក្មេងក្នុងវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ និងអ្នកចូលរួមដ៏ទៃទៀត និង ទទួលបាននូវការឧបត្ថម្ភសម្រាប់ប្រតិភូយុវជនចូលរួមដែលមកពីបណ្តាខេត្តនានា។
យុវជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈ https://forms.gle/6K6co7H9ufspH6zLA អោយបានមុនថ្ងៃ ៣១ កក្កដា ២០២៤ វេលាម៉ោង ១១:៥៩នាទីយប់។
គួរបញ្ជាក់ផងដែរថា សន្និសីទយុវជនក្នុងស្រុក LCOY 2024 ត្រូវបានរៀបចំដោយ @Youth Council for Climate Action ក្រោមការគាំទ្រដោយ @UNDP Cambodia, @UNICEF Cambodia, University of Hull និង ក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា៕