Cctimesw1140xh150cm copy

១៣ថ្ងៃ៖កម្លាំងជាង១ពាន់នាក់បន្តរុករក«ឧទ្ធម្ភាគចក្រ»បាត់ខណៈរកឃើញតម្រុយថ្មីពីផ្កាយរណប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ពោធិ៍សាត់៖ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ គឺជាថ្ងៃទី១៤ហើយនៃការបាត់«ឧទ្ធម្ភាគចក្រ»មួយគ្រឿង របស់កងទ័ព អាកាសរបស់កម្ពុជាដែលបាត់ក្នុងបេសកកម្មហ្វឹកហ្វឹនប្រចាំថ្ងៃរបស់ខ្លួន នៅតំបន់ព្រៃភ្នំ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រសួងការពារជាតិ បានប្រើប្រាស់កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទប្រមាណជាង១០០០នាក់ ចុះប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ក្នុងព្រៃជ្រៅទាំងថ្នើរជើង និង លើអាកាស ខណៈបច្ចុប្បន្នរកឃើញតម្រុយថ្មីពីផ្កាយរណប ហើយកម្លាំងរុករកកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងនោះ។

ក្នុងរយៈពេលប្រមាណ ១៣ថ្ងៃនៃប្រតិបត្តិការរុករក«ឧទ្ធម្ភាគចក្រ»ដែលបានបាត់ខ្លួន ធ្វើឡើងទាំងថ្មើរជើង និង លើអាកាស ដោយប្រើប្រាស់ដ្រូនរយៈចំងាយហោះថតស្វែងរកទីតាំង ហើយប្រសិនមានចន្លោះវាលអាចចុះបាន គឺប្រើប្រាស់ឧទ្ធម្ភាគចក្រយោធាហោះទៅដើម្បីរុករក។ក្នុងប្រតិបត្តិការនេះ ក្រសួងការពារជាតិកម្ពុជា ប្រើប្រាស់ក្រុមអ្នកជំនាញរុករក និង ទ័ពថ្មើរជើង ប្រមាណជាង១០០០នាក់។

បើតាមលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអះអាងថា ការរុករក«ឧទ្ធម្ភាគចក្រ»បាត ជួបបញ្ហាប្រឈមមួយចំនួនដោយសារតំបន់នោះមានព្រៃឈើក្រាស់ ភូមិសាស្ត្រព្រៃស្តុក មានជ្រលងជ្រោះជ្រៅ តម្រូវកម្លាំងជំនាញចង់ខ្សែរទម្លាក់ខ្លួនតាមដើមឈើ និង អាកាសធាតុមិនអំណោយផលជាហេតុរំខានដល់ប្រតិបត្តិការរុករក។

គិតត្រឹមម៉ោង១២ ថ្ងៃទី ២៥ កក្កដានេះ ការុករកនៅតែបន្តកិច្ចប្រត្តបត្តិការណ៍យ៉ាងសកម្មទាំងយប់ថ្ងៃ ហាលភ្លៀងរលឹម និង ពុំទាន់រកឃើញនៅឡើយ ហើយថ្មីៗនេះ ក្រុមជំនាញរកឃើញតម្រុយថ្មីពីផ្កាយរណ ហើយក្រុមការងារទាំងថ្មើរជើង និង ផ្លូវអាកាសកំពុងធ្វើដំណើរទៅ តែមិនទាន់ដល់ដោយសារតំបន់នោះភ្លៀងខ្លាំងរាប់ម៉ោង ហើយនៅជន្លងភ្នំពេញសងខាង ព្រៃធំៗនិងមានជ្រោះជ្រៅថែមទៀតផង។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ សមាសភាពនៅក្នុង ឧទ្ធម្ភាគចក្រមានចំនួន ២នាក់ គឺប្រធានក្រុមម្នាក់ និង អាកាសយាននិកម្នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង