Cctimesw1140xh150cm copy

ធ្លាក់យន្តហោះនៅនេប៉ាល់ផ្តាច់ជីវិតមនុស្ស១៨នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

នេប៉ាល់៖ ធ្លាក់យន្តហោះនៅប្រទេសនេប៉ាល់នារសៀលថ្ងៃពុធនេះបានបានបណ្ដាលឲ្យមនុស្ស ១៨នាក់បានបាត់បង់ជីវិត ហេតុការណ៍នេះកើតឡើងបន្ទាប់ពីយន្តហោះនេះបានធ្លាក់ចេញពីផ្លូវរត់របស់ខ្លួនពេលកំពុងហោះចេញពីរដ្ឋធានី កាតាម៉ាន់ឌូ របស់ប្រទេសនេប៉ាល់។

លោក Tej Bahadur Poudyal អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ Tribhuvan នៃទីក្រុង កាតាម៉ាន់ឌូ បានឲ្យដឹងថា យន្តហោះនេះបានដឹកសមាជិកនាវិកពីរនាក់ និងអ្នកបច្ចេកទេស ១៧ នាក់ទៅកាន់ទីក្រុង Pokhara ដើម្បីជួសជុលយន្តហោះមួយផ្សេងទៀត។

ឧបទ្ទវហេតុដ៏អាក្រក់បំផុតនេះ ត្រូវបានរងនូវការរិះគន់ចំពោះបញ្ហាសុវត្ថិភាពតាមផ្លូវអាកាសក្នុងប្រទេសនេប៉ាល់ ដែលធ្វើឲ្យមនុស្សបាត់បង់ជីវិតអស់ជាច្រើននាក់ដោយ ចាប់តាំងពីឆ្នាំ ២០០០ មកដល់បច្ចុប្បន្ន បានបណ្ដាលឲ្យមនុស្សជិត ៣៥០ នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ។ ដោយក្នុងនោះក្នុងខែមករា ឆ្នាំ ២០២៣ មនុស្សយ៉ាងតិច ៧២ នាក់បានស្លាប់នៅក្នុងការធ្លាក់យន្តហោះ Yeti ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង