681 ezgif.com resize
Moneygramott moi1280x163px

កម្ពុជានឹងរងឥទ្ធិពលព្យុះទី៤«ព្រះពិរុណ និងហ្គ្សាមី» ចាប់ពីថ្ងៃទី២៣-២៥កក្ដដា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញជូនដំណឹងថា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤នេះ កម្ពុជាអាចនឹងទទួលរងឥទ្ធិពលព្យុះទី៤ ឈ្មោះ ព្រះពិរុណ (Prapiroon) និងព្យុះ ឈ្មោះ ហ្គ្សាមី (Gaemi) ដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង នៅមានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ កម្ពុជា និងភាគកណ្តាលនៃអាងទន្លេមេគង្គ នឹងបណ្តាលឱ្យរបបខ្យល់មូសុងនិរតីមានឥទ្ធិពលមកលើ ប្រទេសកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤៖

១,តំបន់វាលទំនាប

- បណ្ដាលឲ្យខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម ៥,៥០ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តក់គ្រប់ដណ្ដប់លើផ្ទៃដី២៥%។

២,តំបន់ខ្ពង់រាប

-បណ្ដាលឲ្យខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម ៤,៥០ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយ ផ្គររន្ទះ និងខ្យល់កន្រ្តក់គ្រប់ដណ្ដប់លើផ្ទៃដី៤០%។

៣,តំបន់មាត់សមុទ្រ

-បណ្ដាលឲ្យខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម ៥,៥០ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយ ផ្គររន្ទះ និងខ្យល់កន្រ្តក់គ្រប់ដណ្ដប់លើផ្ទៃដី១៥%៕

-រកលសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ៕


Khcct banner

អត្ថបទទាក់ទង