Cc time web banner 054637

ឱកាសក្លាយជាយុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ Sala កំពុងប្រកាសជ្រើសរើស យុវជនដែលចង់ទទួលបានបទពិសោធន៍ធ្វើការងារស្ម័គ្រចិត្តក្នុងការសិក្សារៀនសូត្រ និងទទួលបានបទពិសោធន៍បន្ថែមក្នុងការរៀបចំព្រឹត្តិការណ៍ នៅក្នុង «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ» រហូតដល់ថ្ងៃ ០៥ សីហា ២០២៤។

Sala បានរៀបចំ «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ» ៣ លើកមកហើយ ដែលមានការគាំទ្រដោយក្រសួងអប់រំ ។ ឆ្នាំនេះ គឺជាឆ្នាំទី៤ ដែល ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ មានរូបរាងឡើង។ ពេលនេះ Sala កំពុងជ្រើសរើសយុវជនជាច្រើនដើម្បីក្លាយជាយុវជនស្ម័គ្រចិត្តនៅក្នុងពិព័រណ៍។

បើតាមការផ្សព្វផ្សាយក្នុងគេហទំព័រ Sala.co បានឱ្យដឹងថា ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវមានគ្រប់លក្ខខណ្ឌដូចជា មានអាយុ ១៨ ឆ្នាំឡើងទៅ ដែលជាសិស្សវិទ្យាល័យ ឬនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យ មានឆន្ទៈក្នុងការចូលរួមចំណែកលើកកម្ពស់ការអប់រំ មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមការប្រជុំ ការបណ្តុះបណ្តាលនានា ព្រមទាំងអាចបំពេញភារកិច្ចនៅថ្ងៃកម្មវិធី ។គួរបញ្ជាក់ផងដែរថា ទោះមិនធ្លាប់មានបទពិសោធន៍ស្ម័គ្រចិត្តពីមុនក៏យុវជនអាចដាក់ពាក្យបាន។

តាមរយៈការស្ម័គ្រចិត្តក្នុងពិព័រណ៍នេះ យុវជននឹងទទួលបានអត្ថប្រយោជន៍ដូចជា ទី១៖ ទទួលបានការបណ្តុះបណ្តាលពាក់ព័ន្ធនឹងការពង្រឹងជំនាញរឹង និងជំនាញទន់នានា ទី២៖ អាចបង្កើនទំនាក់ទំនង និងទទួលបាននូវចំណេះដឹង ព្រមទាំងបទពិសោធន៍ថ្មីៗ ចំណែកឯចុងក្រោយ បេក្ខជននឹងទទួលបានវិញ្ញាបនបត្រនៃការចូលរួមស្ម័គ្រចិត្ត និងកាដូអនុស្សាវរីយ៍ ក្រោយបញ្ចប់គម្រោងជាស្ថាពរ។ អាស្រ័យហេតុនេះ ប្រសិនបើមានចំណាប់អារម្មណ៍ សូមធ្វើការដាក់ពាក្យឱ្យបានត្រឹមថ្ងៃ៖ ០៥ ខែសីហា ២០២៤ តាមរយៈតំណភ្ជាប់ https://bit.ly/45YGSsK ។

គួរបញ្ជាក់ផងដែរ ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ នឹងធ្វើឡើងជាលើកទី៤ ដែលរៀបចំដោយ Sala និងគាំទ្រដោយក្រសួងអប់រំ ដើម្បីឲ្យសិស្ស និស្សិតដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬចង់ចាប់ជំនាញវិជ្ជាជីវៈ អាចស្វែងយល់ពីជំនាញ សាកលវិទ្យាល័យ និងវិទ្យាស្ថាននានាដែលខ្លួនចង់សិក្សាក្នុងប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង