ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី ២២ ខែកក្ដដា បានចេញសេចក្តីប្រកាស សម្រេចហាមឃាត់ការបើកកាស៊ីណូ នៅខេត្តចំនួន ២ រួមមាន ខេត្តកែប និងខេត្តកំពត ខណៈតំបន់ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យធ្វើ។
យោងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទីតាំងជាក់ស្ដែងនៃតំបន់ហាមឃាត់ សម្រាប់ប្រតិបត្តិការកាសុីណូនៅកម្ពុជា ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឲ្យកាន់តែសម្បូរបែបផ្សេងទៀតលើ ផ្នែកសណ្ឋាគារនិងបដិ-សណ្ឋារកិច្ចសម្រាប់ការបម្រើវិស័យទេសចរណ៍ វិស័យកម្មន្តសាល ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងដើម្បីពង្រឹង លើកកម្ពស់ និងអភិរក្សវប្បធម៌ និងសាសនា ក៏ដូចជាធានាបានសន្តិសុខនិងសណ្ដាប់ធ្នាប់ល្អប្រសើរនៅក្នុងតំបន់គោលដៅទេសចរណ៍ ដែលរួមមានខេត្តកែប និងខេត្តកំពត លើកលែងតំបន់ភ្នំបូកគោ និងតំបន់ព្រែកចាក ប៉ុណ្ណោះ៕